ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

“​វាយ​ខ្នោះ​”​ ឬ​ “​មិន​វាយ​ខ្នោះ​”​ អនុវត្ត​ដោយ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ មាន​ភាព​អយុត្តិធម៌​ និង​រើសអើង​ពេញបន្ទុក​

​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រាកដជា​អាច​នៅ​ចង​ចាំ​បាន​ថា​ ឈ្មួញ​ឈើ​ជនជាតិ​យួន​ដុះ​ស្លែ​ប្រចាំ​ខេត្តស្ទឹងត្រែង​ម្នាក់​ឈ្មោះ​ "​យាយ​ព្រឿ​ង​"​ និង​មានឈ្មោះ​ជា​ខ្មែរ​ថា​ "​ហេង​ សំនៀង​"​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ នា​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ចំនួន​៣​បទល្មើស​ គឺ​ ៖​ ១-​បទ​ប្រមូល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​,​ ២-​បទ​ប៉ុនប៉ង​លួច​ និង​ ៣-​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ឫស្សី​កណ្តាល​ ឃុំ​អូរ​ឫស្សី​កណ្តាល​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃ​ទី​១២-១៣​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅ​នឹង​ចំណាត់ការ​របស់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​(​មន្ត្រី​កងរាជអាវុធហត្ថ​)​ លើ​ការ​នាំ​ខ្លួន​"​យាយ​ព្រឿ​ង​"​ពី​ខេត្តស្ទឹងត្រែង​ មក​កាន់​រាជធានី​ភ្នំពេញ​ និង​ការ​នាំ​ខ្លួន​ "​យាយ​ព្រឿ​ង​"​ មក​បំពេញ​នីតិវិធី​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​ឈ្មួញ​ឈើ​មាន​លុយ​ឈ្មោះ​ "​យាយ​ព្រឿ​ង​"​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ "​វាយ​ខ្នោះដៃ​"​ ឡើយ​ ហើយ​បែរជា​ដើរ​យ៉ាង​រំភើយ​ចេញពី​ស្ថាប័ន​តុលាការ​ទៅ​វិញ​ (Sic!)​ ។​

​បើ​ធ្វើការ​ប្រៀបធៀប​ចំណាត់ការ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ ទៅ​លើ​ឈ្មួញ​ឈើ​ឈ្មោះ​ "​យាយ​ព្រឿ​ង​"​ និង​ចំណាត់ការ​ទៅ​លើ​លោក​ជំទាវ​ មួរ​ សុខ​ហួរ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ (​មិន​និយាយ​ទៅ​ដល់​ចំណាត់ការ​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​រដ្ឋសភា​ ព្រមទាំង​សកម្មជន​នយោបាយ​មក​ពី​គណបក្សប្រឆាំង​ផ្សេង​ទៀត​ជា​បុរស​ទេ​)​ គឺ​ឈ្មួញ​ឈើ​ជា​អ្នកមាន​លុយ​ឈ្មោះ​ "​យាយ​ព្រឿ​ង​"​ មិន​ត្រូវ​បាន​ "​វាយ​ខ្នោះដៃ​"​ រីឯ​លោក​ជំទាវ​ មួរ​ សុខ​ហួរ​ ដែល​រង​ការ​ចោទប្រកាន់​ក្នុង​រឿង​នយោបាយ​សោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ "​វាយ​ខ្នោះដៃ​"​ របៀប​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ រហូត​ដល់​ក្នុង​ពន្ធនាគារ​ (Resic!)​ ។​

​ដូច្នេះ​ យោង​តាម​ព័ស្តុតាង​ជាក់ស្តែង​ខាងលើ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ត្រឹម​ការ​ "​វាយ​ខ្នោះ​"​ ឬ​ "​មិន​វាយ​ខ្នោះ​"​ អនុវត្ត​ដោយ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នៅ​កម្ពុជា​ គឺ​បង្កប់​នូវ​ភាព​អយុត្តិធម៌​ និង​ភាព​រើសអើង​ពេញបន្ទុក​បាត់​ទៅ​ហើយ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.