កាលពីឆ្នាំ២០១៥កន្លងទៅ មានជនបរទេស២៤ជាតិសាសន៍ចំនួន២០៥នាក់ បានចូលសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម និងតាមចំណងអាពាហ៍ពិពាហ៍ជាផ្លូវការ ក្នុងនោះជនជាតិចិនមានចំនួនច្រើនជាងគេជាប់លំដាប់នាំមុខរហូតដល់១១១នាក់ ។
ជនបរទេសទាំង២៤ជាតិសាសន៍ដែលទទួលបានសញ្ជាតិខ្មែរជាផ្លូវការនាឆ្នាំ២០១៥នោះ រួមមាន ៖
១-ជនជាតិចិន ៖ ចំនួន ១១១នាក់
២-ជនជាតិចិនកូរ៉េ ៖ ចំនួន ១៨នាក់
៣-ជនជាតិចិនតៃវ៉ាន់ ៖ ចំនួន ១៥នាក់
៤-ជនជាតិបារាំង ៖ ចំនួន ០៩នាក់
៥-ជនជាតិថៃ ៖ ចំនួន ០៧នាក់
៦-ជនជាតិម៉ាឡេស៊ី ៖ ចំនួន ០៦នាក់
៧-ជនជាតិជប៉ុន ៖ ចំនួន ០៤នាក់
៨-ជនជាតិឥណ្ឌូនេស៊ី ៖ ចំនួន ០៤នាក់
៩-ជនជាតិវៀតណាម ៖ ចំនួន ០៤នាក់
១០-ជនជាតិអូស្ត្រាលី ៖ ចំនួន ០៣នាក់
១១-ជនជាតិសិង្ហបុរី ៖ ចំនួន ០៣នាក់
១២-ជនជាតិលីបង់ ៖ ចំនួន ០៣នាក់
១៣-ជនជាតិស្វីស ៖ ចំនួន ០៣នាក់
១៤-ជនជាតិរុស្ស៊ី ៖ ចំនួន ០៣នាក់
១៥-ជនជាតិអង់គ្លេស ៖ ចំនួន ០២នាក់
១៦-ជនជាតិឥណ្ឌា ៖ ចំនួន ០២នាក់
១៧-ជនជាតិអាមេរិក ៖ ចំនួន ០១នាក់
១៨-ជនជាតិអ៊ុយក្រែន ៖ ចំនួន ០១នាក់
១៩-ជនជាតិកាណាដា ៖ ចំនួន ០១នាក់
២០-ជនជាតិប្រេស៊ីល ៖ ចំនួន ០១នាក់
២១-ជនជាតិហ្ស៊កដានី ៖ ចំនួន ០១នាក់
២២-ជនជាតិប៊ែលហ្សិក ៖ ចំនួន ០១នាក់
២៣-ជនជាតិអាល្លឺម៉ង់ ៖ ចំនួន០១នាក់
២៤-ជនជាតិហុងគ្រី ៖ ចំនួន ០១នាក់ ៕