ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

លុយ​ចំណូល​ច្រើន​ពេក​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ RULE​ មើល​រំលង​ការ​ស្ថាបនា​ផ្លូវ​ចូល​ទីតាំង​ផ្ញើ​ម៉ូតូ​និស្សិត​

​ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែរ​ ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ហៅ​កាត់​សាមញ្ញ​ថា​ សាលា​ច្បាប់​(RULE)​ មាន​ទីតាំង​ឋិត​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំខែ​មិន​តិច​ជាង​៥០​លាន​រៀល​ឡើយ​ ពី​សេវា​ផ្ញើ​ទោចក្រយានយន្ត​(​ម៉ូតូ​)​និស្សិត​ និង​អាហារ​ដ្ឋា​ន​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ប៉ុន្តែ​បែរជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​មួយ​នេះ​បាន​មើល​រំលង​នូវ​ការ​ស្ថាបនា​ផ្លូវ​ចូល​ទីតាំង​ផ្ញើ​ម៉ូតូ​និស្សិត​ឲ្យ​បាន​ស្អាតបាត​សមរម្យ​ គឺ​ទុក​ឲ្យ​មាន​ភក់ជ្រាំ​នៅ​រដូវវស្សា​ ក្នុង​ស្ថានភាព​ក្រហេងក្រហូង​ និង​ហុយ​ទ្រលោម​នៅ​រដូវប្រាំង​ទៅ​វិញ​ ។​

​មជ្ឈដ្ឋាន​និស្សិត​ដែល​ធ្វើ​ដំណើរ​ដោយ​ទោចក្រយានយន្ត​មក​សិក្សា​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(RULE)​ មាន​ឯកឧត្តម​ លុយ​ ច​ណ្ណា​ ជា​សាកល​វិទ្យា​ធិ​ការ​ បាន​សម្តែង​នូវ​ការ​រអ៊ូរ​រទាំ​ និង​ហួសចិត្ត​ទៅ​នឹង​ចំណាត់ការ​របស់​អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ ដែល​បណ្តែតបណ្តោយ​ទុក​ឲ្យ​ផ្លូវ​ចូល​ទៅ​ទីតាំង​ផ្ញើ​ម៉ូតូ​របស់​និស្សិត​ប្រកបដោយ​ភក់ជ្រាំ​ និង​ជង្ហុក​ក្រហេងក្រហូង​រាប់​ខែ​ មិន​ព្រម​ស្ថាបនា​ឲ្យ​បាន​សមរម្យ​ ខណៈ​ប្រាក់​ចំណូល​របស់​សាកលវិទ្យាល័យ​ប្រចាំខែ​មាន​ច្រើន​សន្ធឹកសន្ធាប់​ ។​

​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ RULE​ បាន​នាំ​គ្នា​លាន់មាត់​ថា​ ទីតាំង​ផ្ញើ​ម៉ូតូ​នៅ​សាកលវិទ្យាល័យ​ RULE​ បើ​ធៀប​ទៅ​នឹង​ទីតាំង​ផ្ញើ​ម៉ូតូ​ និង​ផ្លូវ​ធ្វើ​ដំណើរ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP)​បច្ចុប្បន្ន​ គឺ​ខុស​គ្នា​ឆ្ងាយ​ស្រឡះ​ ដ្បិត​នៅ​សាកលវិទ្យាល័យ​ RUPP​ មាន​ភាព​ស្អាតបាត​ ស័ក្តិសម​ទៅ​នឹង​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ រីឯ​នៅ​សាកលវិទ្យាល័យ​ RULE​ វិញ​ "​កប់យោបល់​"​ ដូច​មាន​ទិដ្ឋភាព​នៅ​ក្នុង​រូបភាព​នេះ​ស្រាប់​ ។​

​និស្សិត​សាកលវិទ្យាល័យ​ RULE​ បាន​សំណូមពរ​ឲ្យ​ឯកឧត្តម​ លុយ​ ច​ណ្ណា​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ RULE​ មេត្តា​ជំរុញ​ការ​ស្ថាបនា​ផ្លូវ​ចូល​ទីតាំង​ផ្ញើ​ម៉ូតូ​របស់​និស្សិត​ឲ្យ​បាន​ស្អាតបាត​សមរម្យ​ និង​រហ័សរហួន​ផង​ កុំ​មើល​រំលង​តទៅ​ទៀត​ ។​

​សេចក្តីរាយការណ៍​ព័ត៌មាន​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា​ អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ RULE​ បាន​រៀបចំ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចូល​ទីតាំង​ផ្ញើ​ម៉ូតូ​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​ RULE​ ហើយ​ បន្ទាប់​ពី​ផ្លូវ​មាន​ស្ថានភាព​យ៉ាប់យ៉ឺន​រាប់​ខែ​មក​នោះ​ ។​

​ឯកឧត្តម​ លុយ​ ច​ណ្ណា​ បាន​ចូល​កាន់​តំណែង​ជា​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ RULE​ នា​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ ពោល​គឺ​មាន​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.