ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ផ្ទុះរឿងអាស្រូវការតែងតាំងតំណែងមិត្តភក្ដិចាស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង

ការតែងតាំងមុខតំណែងមិត្តភក្ដិចាស់ដ៏ជិតស្និទ្ធម្នាក់របស់លោកស្រី Park Geun-hye ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ «កូរ៉េខាងត្បូង» ដែលមិនមានតួនាទីក្នុងជួររដ្ឋាភិបាល ឲ្យចូលបម្រើការងារក្នុងកិច្ចការរដ្ឋ គឺលោកស្រី Choi Soon-sil បានបង្កឲ្យមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកូរ៉េ ។

ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋប្រមាណ៨ ០០០នាក់ បាននាំគ្នាតវ៉ានៅតាមដងផ្លូវនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី Park Geun-hye រុះរើគណៈរដ្ឋមន្ដ្រី និងចុះចេញពីអំណាច ពាក់ព័ន្ធនឹងរឿងអាស្រូវតែងតាំងតំណែងមិត្តភក្ដិរបស់ខ្លួនក្នុងស្ថាប័នរដ្ឋ ។

ក្រុមអ្នកតវ៉ាបានចោទប្រកាន់ទៅលើលោកស្រីប្រធានាធិបតី Park Geun-hye ថា បានតែងតាំងលោកស្រី Choi Soon-sil ជាមិត្តភក្ដិរបស់ខ្លួនដែលមិនមានតួនាទីក្នុងរដ្ឋាភិបាល ឲ្យចូលជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ តាមវិធីប្រើប្រាស់មិត្តភាពដើម្បីឥទ្ធិពល និងផលប្រយោជន៍ផ្ទាល់ខ្លួន ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ថា លោកស្រីប្រធានាធិបតី Park Geun-hye បានធ្វើការសុំអភ័យទោស និងយល់ព្រមទទួលយកការលាលែងពីតំណែងរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ជាច្រើននាក់របស់លោកស្រី រួមទាំងនាយសេនាធិការផង ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.