ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

រឿង​គួរ​ចាប់អារម្មណ៍​ ៖​ យួន​ ចិន​ និង​កូរ៉េ​ សុំ​ចូលសញ្ជាតិ​ខ្មែរ​ តែ​ស្ត្រី​ខ្មែរ​បែរ​លះបង់​សញ្ជាតិ​ខ្មែរ​ចោល​ជា​ហូរហែ​ឥត​ស្តាយស្រណោះ​

​ថ្វី​ដ្បិត​ ច្បាប់​ស្តី​ពី​សញ្ជាតិ​បើកផ្លូវ​ឲ្យ​ជនបរទេស​អាច​ចូលសញ្ជាតិ​ខ្មែរ​បាន​ដោយ​សញ្ជាតូបនីយកម្ម​ក្តី​ និង​ជន​ដែល​មាន​សញ្ជាតិ​ខ្មែរ​អាច​លះបង់​សញ្ជាតិ​ខ្មែរ​បាន​ ក្នុង​ករណី​ដែល​ជន​នោះ​មាន​សញ្ជាតិ​មួយ​ផ្សេង​ទៀត​ និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ក្តី​ ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នា​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​មាន​ជនជាតិ​វៀតណាម​ សញ្ជាតិ​វៀតណាម​ ជនជាតិ​ចិន​ សញ្ជាតិ​ចិន​ និង​ជនជាតិ​កូរ៉េ​ សញ្ជាតិ​កូរ៉េ​ជា​ច្រើន​សុំ​ចូលសញ្ជាតិ​ខ្មែរ​ និង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ ខណៈ​ស្ត្រីជន​ជាតិខ្មែរ​ សញ្ជាតិ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​(​សាធារណរដ្ឋ​កូរ៉េ​-​កូរ៉េ​ខាងត្បូង​)​ បែរជា​លះបង់​សញ្ជាតិ​ខ្មែរ​ហូរហែ​ដោយ​ឥត​ស្តាយស្រណោះ​ ដូច​មាន​ព័ស្តុតាង​លើក​ឡើងជា​អាទិ៍​ខាងក្រោម​ ៖

I-​ការ​លះបង់​សញ្ជាតិ​ខ្មែរ​ ៖

១-​អ្នកស្រី​ បូរ​ ដា​នី​ (Bo​ Dany)​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​ពពិល​ ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ និង​បច្ចុប្បន្ន​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​លះបង់​សញ្ជាតិ​ខ្មែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៧៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

២-​អ្នកស្រី​ ផៃ​ ផល្លា​ (Phai​ Phalla)​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​ស្ពឺ​កើត​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ និង​បច្ចុប្បន្ន​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​លះបង់​សញ្ជាតិ​ខ្មែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៨០២​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

៣-​អ្នកស្រី​ ជឿ​ក​ ចាន់​ថុ​ល​ (Choeuk​ Chanthol)​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ និង​បច្ចុប្បន្ន​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​ ទទួល​បានការ​អនុញ្ញាត​ឲ្យ​លះបង់​សញ្ជាតិ​ខ្មែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៨០៣​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

៤-​ …​ ។​ល​។​

II-​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ៖

១-​លោក​ កាង​ ចុង​គ្យូ​ (Kang​ Jongkyu)​ ជនជាតិ​កូរ៉េ​ សញ្ជាតិ​កូរ៉េ​ អាយុ​៤៦​ឆ្នាំ​ កើត​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​ សាធារណរដ្ឋ​កូរ៉េ​ ទទួល​បានការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ និង​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ថា​ កាង​ តារា​ (Kang​ Dara)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៨៥​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

២-​លោក​ យ៉ាង​ យុន​តេ​ក​ (Yang​ Yoontaek)​ ជនជាតិ​កូរ៉េ​ សញ្ជាតិ​កូរ៉េ​ អាយុ​៤៥​ឆ្នាំ​ កើត​នៅ​ខេត្ត​ជេ​ជូ​ សាធារណរដ្ឋ​កូរ៉េ​ ទទួល​បានការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ និង​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ថា​ លី​ សុភ័គ​មុនី​ (Ly​ Sopeakmony)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៧៩៩​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

៣-​ …​ ។​ល​។​

​ក្រៅពី​ជនជាតិ​កូរ៉េ​ គឺ​មាន​ជនជាតិ​យួន​ជា​ច្រើន​នាក់​ក៏​បាន​ចូលសញ្ជាតិ​ខ្មែរ​ និងបានប្តូរឈ្មោះជាខ្មែរ​ហូរហែ​ បន្ថែម​លើ​វត្តមាន​ជនជាតិ​យួន​ដែល​ចូល​មក​រស់នៅ​ប្រទេស​កម្ពុជា​យូរ​ឆ្នាំ​មក​ហើយ​ស្រាប់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.