ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

ត្រី​ប្រហុក​-​ផ្អក​មាន​សារធាតុ​គីមី​ចំនួន​៣​តោន​ ដែល​ឈ្មួញ​នាំ​ចូល​ពី​ស្រុក​យួន​ ត្រូវ​បាន​បង្ក្រាប​រឹបអូស​នៅ​ខេត្តតាកែវ​

​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អង្កាញ់​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ នាំ​ចូល​ឥត​ឈប់​ឈរ​នូវ​សាច់​ត្រី​ខូចគុណភាព​ពី​ប្រទេស​វៀតណាម​ យក​មក​ធ្វើ​ជា​ប្រហុក​-​ផ្អក​សម្រាប់​លក់​ចែកចាយ​បន្ត​តាម​ទីផ្សារ​ផ្សេងៗ​នោះ​ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្រោម​ការ​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៦​ បាន​ឆ្មក់​ចុះ​បង្ក្រាប​រឹបអូស​បាន​សាច់​ត្រី​ខូចគុណភាព​ដាក់​សារធាតុ​គីមី​សម្រាប់​ធ្វើ​ប្រហុក​-​ផ្អក​ចំនួន​៣​តោន​ ឋិត​នៅផ្ទះ​ឈ្មួញ​នាំ​ចូល​តែ​ម្តង​ ។​

​ចំណុច​ផ្ទះ​ឈ្មួញ​ដែល​នាំ​ចូល​សាច់​ត្រី​ខូចគុណភាព​មាន​សារធាតុ​គីមី​ពី​ប្រទេស​វៀតណាម​ យក​មក​ធ្វើ​ប្រហុក​-​ផ្អក​សម្រាប់​លក់​ចែកចាយ​តាម​ទីផ្សារ​នានា​ ដែល​សមត្ថកិច្ច​បង្ក្រាប​រឹបអូស​បាន​ចំនួន​៣​តោន​នោះ​ គឺ​ឋិត​នៅ​ឃុំ​អង្កាញ់​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ។​

​ក្រៅពី​សាច់​ត្រី​ខូចគុណភាព​មាន​សារធាតុ​គីមី​ចំនួន​៣​តោន​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ យក​មក​ធ្វើ​ប្រហុក​-​ផ្អក​ រឹបអូស​បាន​នោះ​ គឺ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ផង​ដែរ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​លាន់មាត់​ថា​ លទ្ធផល​នៃ​ការ​ឆ្មក់​បង្ក្រាប​បាន​នូវ​សាច់​ត្រី​ខូចគុណភាព​មាន​សារធាតុ​គីមី​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ យក​មក​ធ្វើ​ប្រហុក​-​ផ្អក​លក់ដូរ​តាម​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​បរិភោគ​ បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ពី​សំណាក់​សមត្ថកិច្ច​នេះ​ គឺជា​ការ​ល្អ​ប្រសើរ​ហើយ​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ទៀត​ប៉ុណ្ណោះ​ ពីព្រោះ​ក្នុង​មួយ​ថ្ងៃៗ​ ចំណីអាហារ​ គ្រឿង​ឧបភោគ​ បរិភោគ​ចំនួន​រាប់​តាន​ ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដោយ​សង្ស័យ​ថា​ គ្មាន​ការ​ត្រួតពិនិត្យ​អំពី​គុណភាព​ច្បាស់លាស់​ជាមួយ​ឡើយ​ ។​ ដូច្នេះ​ កិច្ចការ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ទៅ​លើ​ចំណីអាហារ​ខូចគុណភាព​ ឬ​មាន​សារធាតុ​គីមី​នេះ​ គប្បី​សមត្ថកិច្ច​ត្រូវធ្វើ​ជា​ប្រចាំ​ តាម​របៀប​ "​ភ្លៀងរលឹម​"​ ទើប​អាច​ជួយ​ការពារ​ដល់​សុខភាព​ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​បាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.