ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

NATO គ្រោងបញ្ជូនកម្លាំងទាហានទ្រង់ទ្រាយធំ ទៅកាន់ព្រំដែនជាប់នឹងមហាអំណាចរុស្ស៊ី

អង្គការ NATO បានជំរុញឲ្យបណ្ដាប្រទេសជាសមាជិករបស់ខ្លួនធ្វើការបង្កើន និងចាត់បញ្ជូនកងកម្លាំងទាហាន ទៅកាន់តំបន់ជាប់នឹងព្រំដែនប្រទេសរុស្ស៊ី ក្នុងន័យជួយអន្តរាគមន៍ខាងកងកម្លាំងទ័ព ដល់ប្រទេសជាសម្ព័ន្ធមិត្តតាមគោលការណ៍របស់ NATO ខណៈនាវាផ្ទុកយន្ដហោះរបស់រុស្ស៊ីកំពុងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី និងសម្ញែងនូវឥទ្ធិពលយោធាទាំងកងកម្លាំង ទាំងសព្វាវុធនៅតាមឆ្នេរ សមុទ្រនៃប្រទេសតំបន់អឺរ៉ុបជាប់ព្រំដែនរុស្ស៊ី ។ នេះគឺជាការអំពាវនាវ និងចំណាត់ការរបស់អង្គការ NATO ដ៏គួរឲ្យចាប់អារម្មណ៍បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់រួចមក ។

សារព័ត៌មាន Independent របស់អង់គ្លេសបានផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានប្រកាសជំរុញឲ្យបណ្ដាប្រទេសជាសមាជិក NATO គោរពតាមគោលការណ៍ និងកិច្ចសន្យារបស់ NATO ហើយសង្ឃឹមថា NATO នឹងបញ្ជូនកងកម្លាំងទាហានចំនួន៤ ០០០នាក់ ទៅកាន់ដែនសមុទ្របាល់ទិក «Baltic» និងភាគខាងកើតប្រទេសប៉ូឡូញនៅពេលខាងមុខឆាប់ៗ ។

កងកម្លាំងទាហានប្រយុទ្ធដែលចាត់បញ្ជូនទៅកាន់ប្រទេសប៉ូឡូញ លីទុយអានី អេស្តូនី និងប្រទេសឡាតវី នឹងទទួលបានការគាំទ្រពីកម្លាំងប្រតិកម្មរហ័សជាង៤០ ០០០នាក់របស់ NATO នៅពេលមានហេតុការណ៍ចាំបាច់កើតឡើង ។

អង្គការ NATO បច្ចុប្បន្នមានបណ្ដាប្រទេសចំនួន២៨ ជាសមាជិក ដែលក្នុងនោះមានប្រទេសមហាអំណាចជាសមាជិកអចិន្ដ្រៃយ៍អង្គការសហប្រជាជាតិចំនួន៣ (ក្នុងចំណោម៥ប្រទេស) ជាសមាជិកផងដែរ គឺសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ៕

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.