ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ស័ក្តិ​៥​ប៉ូលិស​យួន​៤​នាក់​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​កម្ពុជា​តាម​សំណើ​របស់​បុរស​ខ្លាំង​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តី​ទី បាន​ចុះហត្ថលេខា​ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​ នៅ​លើ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៧៧៨​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ ជូន​នគរបាល​វៀតណាម​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ចំនួន​៤​នាក់​ ខណៈ​សាលា​ជាន់ខ្ពស់​សន្តិសុខ​ប្រជាជន​២​របស់​ប្រទេស​វៀតណាម​ ក៏​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ ផង​ដែរ​ ។​

​នគរបាល​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​ដែល​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ពី​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ គឺ​ ៖

១-​លោក​វរសេនីយ៍ឯក​ Le​ Van​ Thien​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ ។​

២-​លោក​វរសេនីយ៍ឯក​ Tong​ Duy​ Thoai​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ ។​

៣-​លោក​វរសេនីយ៍ឯក​ Nguyen​ The​ Hanh​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ ។​

៤-​លោក​វរសេនីយ៍ឯក​ Ngo​ Xuan​ Lien​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ ។​

​ទោះ​យ៉ាងណា​ ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៦/៧៧៨​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេរី​វឌ្ឍន៍​ និង​ថ្នាក់​មហា​សេនា​ ជូន​ប៉ូលិស​យួន​ទាំង​៤​នាក់​នោះ​ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ ឬ​គុណសម្បត្តិ​អ្វី​របស់​ប៉ូលិស​វៀតណាម​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ គ្រប់គ្រង​កាន់កាប់​អំណាច​ផ្តាច់មុខ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.