ថ្ងៃនេះ គឺគម្រប់ខួប៤ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។
ក្រោយការយាងចូលទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមសពព្រះអង្គ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះបរមបច្ឆាមរណនាមថ្វាយជា ព្រះបរមរតនកោដ្ឋ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១២/៩៨៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ។
កាលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅមានព្រះជន្មនៅឡើយ ទ្រង់ធ្លាប់បានចេញព្រះរាជសារមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៣ ឆ្លើយតបទៅនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋបុរសម្នាក់តាមទូរទស្សន៍ជាតិកម្ពុជា នារាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៣ វេលាម៉ោង១៩និង៣០នាទី ដែលថា "បច្ចុប្បន្នកាលនេះ ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាមានចំនួនតិចជាងចំនួនដែលមាននៅក្នុងសម័យសង្គមរាស្ត្រនិយម" ។
ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានព្រះតម្រិះថា ៖ តាមមតិដ៏ស្តួចស្តើងនៃខ្ញុំ ចំនួនជនអន្តោប្រវេសន៍វៀតណាម មានតិចនាសម័យរាជាណាចក្រកម្ពុជាទី២យ៉ាងនេះ គឺ ៖
១-មកពីអ្នកមានអំណាចគ្មានចំណង់ធ្វើស្ថិតិជំរឿនចំនួនជនអន្តោប្រវេសន៍វៀតណាម ។
២-ជនជាតិវៀតណាមដែលចូលមករាជាណាចក្រកម្ពុជាទី២ ទទួលជាស្វ័យប្រវត្តិសញ្ជាតិខ្មែរ ព្រមទាំងមានសិទ្ធិបោះឆ្នោតថែមទៀតផង ។ …៕