ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រលំ​បាក់​ស្រុត​អគារ​ចំណាស់​៤៦​ឆ្នាំ​នៅ​ប្រទេស​ចិន​ ស្លាប់​និង​រង​របួស​ច្រើន​នាក់​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ អគារ​ស្នាក់​នៅ​មួយ​កន្លែង​ឋិត​ក្នុង​ក្រុង​ Wenzhou​ ខេត្ត​ Zhejiang​ ប្រទេស​ចិន​ មានការ​រលំ​បាក់​ស្រុត​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​នាក់​ ។​

​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ចំនួន​២៦​នាក់​ត្រូវ​បាន​កកាយ​ទាញ​ចេញពី​អគារ​ស្នាក់​នៅ​ដែលរ​លំបាក់​ស្រុត​នោះ​ ប៉ុន្តែ​អាច​ជួយ​សង្គ្រោះ​បាន​តែ​មនុស្ស​ចំនួន​៦​នាក់​ប៉ុណ្ណោះ​ ។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ Zhejiang​ បាន​ឲ្យ​ដឹង​ដែរ​ថា​ អគារ​ស្នាក់​នៅ​ដែល​ដួលរ​លំបាក់​ស្រុត​នោះ​ មាន​កម្ពស់​៥​ជាន់​ និង​បាន​សាងសង់​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៧០​ ហើយ​ក្រុម​ស្រាវជ្រាវ​ពិសេស​មួយ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ដួលរ​លំបាក់​ស្រុត​អគារ​ស្នាក់​នៅ​សម្លាប់​មនុស្ស​ច្រើន​នាក់​នេះ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.