ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អស្ចារ្យ ! គ្រឿងឥស្សរិយយស ជាតូបការ ដូចគ្នា តែរចនាព្រះរាជក្រឹត្យខុសគ្នា

មាន​ភរិយា​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ច្រើន​នាក់​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ជា​អាទិ៍​ ៖

១-​លោក​ជំទាវ​ ថា​យ​ វ៉ា​ គង់​ សំ​អុល​ ភរិយា​របស់​សម្តេចចៅហ្វា​វាំង​វរ​រៀង​ជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ។​

២-​លោក​ជំទាវ​ តាន់​ ម៉ា​លី​ ជា​ សុ​ផា​រ៉ា​ ភរិយា​របស់​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​

៣-​លោក​ជំទាវ​ ទេព​ បុប្ផា​ ប្រសិទ្ធ​ ភរិយា​របស់​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ផង​ ។​

៤-​លោក​ជំទាវ​ ឡុ​ង​ វិសាខា​ ឱម​ យ៉ិ​ន​ទៀង​ ភរិយា​របស់​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

៥-​លោក​ជំទាវ​ ឡុ​ង​ ម៉ា​ដា​ លឹ​ម​ គាន​ហោ​ ភរិយា​របស់​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ។​

៦-​លោក​ជំទាវ​ ជា​ ខេ​ង​ ស៊ុ​យ​ សែ​ម​ ភរិយា​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ។​

៧-​លោក​ជំទាវ​ សម​ ល​ក្ខិ​ណា​ ឌុ​ល​ គឿ​ន​ ភរិយា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឌុ​ល​ គឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។​

…​។​ល​។​

​ទោះបី​លោក​ជំទាវ​ខាងលើ​ទទួល​បានការ​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ពី​អង្គ​ព្រះមហាក្សត្រ​ដូច​គ្នា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ការ​រចនា​ព្រះរាជក្រឹត្យ​មិន​ដូច​គ្នា​ទេ​ ពោល​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ ជា​តូប​ការ​ ចំពោះ​លោក​ជំទាវ​ ថា​យ​ វ៉ា​ គង់​ សំ​អុល​ ត្រូវ​បាន​រចនា​ជា​ក្បាច់​មាន​ស៊ុម​យ៉ាង​ស្អាតបាត​ ហ៊ឺហា​ ប្លែក​ពី​លោក​ជំទាវ​ភរិយា​របស់​ថ្នាក់ដឹកនាំ​ឯទៀត​ ដូច​មាន​ព័ស្តុតាង​ភ្ជាប់​មក​ជាមួយ​ស្រាប់​ ដើម្បី​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​គ្រាន់​បាន​ពិចារណា​តាម​ការ​គួរ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.