ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ជនជាតិយួនថ្លើមធំ៣នាក់ជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក នៅកណ្តាលរាជធានីភ្នំពេញ

ជនជាតិ​យួន​មួយ​ចំនួន​ដែល​មាន​វត្ត​មាននៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ចេះ​តែ​ឡើងចាង​ជា​បណ្តើរៗ​ហើយ​ ទើប​ថ្លើមធំ​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ បង្ក​អសន្តិសុខ​សណ្តាប់ធ្នាប់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ទទួល​បាន​នូវ​ផល​ផ្លែផ្កា​នៃ​សន្តិភាព​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​

​បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​២​ស​ប្តា​ហ៍​ គឺ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បង្ក​ឲ្យ​មានការ​ខូចខាត​រថយន្ត​ និង​មនុស្ស​រង​របួស​ ព្រមទាំង​បង្ក​អសន្តិសុខ​សង្គម​ ដោយ​មាន​ជនជាតិ​យួន​ចំនួន​៣​នាក់​ ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​៨​នាក់​ ។​

​ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ក្នុង​នោះ​មាន​ជនជាតិ​យួន​ចំនួន​៣​នាក់​ផង​ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​នូវ​អត្តសញ្ញាណ​ដូច​ខាងក្រោម​ ៖

១-​ឈ្មោះ​ សាក់​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជា​ជន​ដៃដល់​គប់​គ្រាប់បែក​)​ ។​

២-​ឈ្មោះ​ សុខ​ គឹ​ម​លី​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជា​មេខ្លោង​)​ ។​

៣-​ឈ្មោះ​ ប៊ុ​ន​ ភក្តី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជា​ជន​ដៃដល់​)​ ។​

៤-​ឈ្មោះ​ នី​ សឺ​ប៊ិ​ញ​ ភេទ​ប្រុស​ អាយុ៣៦ឆ្នាំ​ ជនជាតិ​វៀតណាម​ (​ជា​ជន​ដៃដល់​)​ ។​

៥-​ឈ្មោះ​ ចាំង​ ជី​វ៉េ​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ (​ជា​ជន​សមគំនិត​)​ ។​

៦-​ឈ្មោះ​ ឡេ​ យ៉ាំ​ង​យ៉ុ​ង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​វៀតណាម​ (​ជា​ជន​សមគំនិត​)​ ។​

៧-​ឈ្មោះ​ នូ​ សំ​បាន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជា​ជន​សមគំនិត​)​ ។​

៨-​ឈ្មោះ​ ប៊ូ​ សុភាព​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ជា​ជន​សមគំនិត​)​ ។​

​ទោះ​យ៉ាងណា​ សមត្ថកិច្ច​នគរបាល​មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ជនជាតិ​យួន​ចូលរួម​ផង​នោះ​នៅឡើយ​ទេ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.