ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

កូរ៉េខាងត្បូងរៀបគម្រោងផែនការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង បើមេដឹកនាំវ័យក្មេងរូបនេះនៅតែគឃ្លើនប្រើអាវុធនុយក្លេអ៊ែរ

​បណ្តាញសារព័ត៌មាន​ CNN​ បាន​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាងត្បូង​បាន​ប្រកាស​រួច​ហើយ​ថា​ ខ្លួន​មាន​គម្រោង​ផែនការ​ក្នុង​ការ​ធ្វើឃាត​ទៅ​លើ​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឺ​លោក​ Kim​ Jong-un​ ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាងជើង​វ័យ​៣២​ឆ្នាំ​រូប​នេះ​នៅ​តែ​បន្ត​គឃ្លើន​គំរាមកំហែង​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តទៅ​ទៀត​ ។​

​លោក​ឧត្តមសេនីយ៍​ Han​ Min-koo​ អាយុ​៦៣​ឆ្នាំ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ស្នើ​រួច​ហើយ​ទៅ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​បញ្ជា​ប្រើប្រាស់​មី​ស៊ី​ល​វាយប្រហារ​ចំ​គោលដៅ​សំខាន់ៗ​របស់​សត្រូវ​ ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​ធ្វើឃាត​ទៅ​លើ​លោក​ Kim​ Jong-un​ មេដឹកនាំ​កូរ៉េ​ខាងជើង​ផង​ដែរ​ ក្នុង​ករណី​មានការ​ប្រើប្រាស់​កម្លាំងយោធា​ពិសេស​ណាមួយ​ ក្រោម​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.