ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ សម្តែងការព្រួយបារម្ភចំពោះវត្តមានខ្សែភ្លើងដ៏រញ៉េរញ៉ៃតាមដងផ្លូវ

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វត្តមាន​ខ្សែភ្លើង​ដ៏​រញ៉េរញ៉ៃ​តាម​ដងផ្លូវ​សាធារណៈ​ និង​ឋិត​នៅ​ក្បែរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាដើម​ ពីព្រោះ​វា​អាច​ឆ្លង​ចរន្តអគ្គិសនី​ បង្ក​ជា​ហានិភ័យ​ផ្សេងៗ​ ។​

​អ្នក​រស់នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ បាន​លើកយក​ព័ស្តុតាង​មួ​យមក​បង្ហាញ​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​២៣​និង​២៥​នាទី​ រាត្រី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ បណ្តុំ​ខ្សែភ្លើង​ដ៏​រញ៉េរញ៉ៃ​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១BT​ ភូមិ​សន្សំ​កុសល​២​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បែក​ផ្កាភ្លើង​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ទាំង​យប់​ ហើយ​ចរន្តអគ្គិសនី​នៅ​តំបន់​នោះ​បាន​កាត់​ផ្តាច់​ទាំងស្រុង​ ។​ ប៉ុន្តែ​ជា​សំណាងល្អ​ ការ​ឆ្លង​ចរន្តអគ្គិសនី​នេះ​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ និង​រង​របួស​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​ ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ទាន់​ពេលវេលា​ផង​ដែរ​ ។​

​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​សំណូមពរ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​មាន​វិធានការ​ក្នុង​រឿង​វត្តមាន​ខ្សែភ្លើង​ដ៏​ញ៉ែរ​ញ៉ៃ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ និង​ឋិត​នៅ​ក្បែរ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ ដែល​អាច​ឆ្លង​ចរន្តអគ្គិសនី​ បង្ក​ជា​ហានិភ័យ​ផ្សេងៗ​ជាយថាហេតុ​ទាំងនោះ​ផង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.