យោងតាមសំណើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតសភាចារ្យស្ថាបនិក រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតសភាចារ្យស្ថាបនិក សម្រេចតែងតាំងបណ្ឌិតចំនួន៨នាក់ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យលេខ៨៧៥អនក្រ.តត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។
បណ្ឌិតទាំង៨នាក់ដែលទទួលបានការតែងតាំងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជានោះ រួមមាន ៖
១-បណ្ឌិត នេត បារ៉ុម ជំនាញវិទ្យាសាស្ត្រគីមី
២-បណ្ឌិត ស៊ុន សូត ជំនាញវិទ្យាសាស្ត្រកសិកម្ម
៣-បណ្ឌិត អ៊ាប បុណ្ណា ជំនាញរូបវិទ្យា
៤-បណ្ឌិត សៀង ហ៊ុយ ជំនាញគីមី
៥-បណ្ឌិត ចេក សុថា ជំនាញគីមី
៦-បណ្ឌិត ហ៊ឹម សុភី ជំនាញវិទ្យាសាស្ត្រសិល្បៈ
៧-បណ្ឌិត ព្រុំ ទេវី ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច
៨-បណ្ឌិត នៅ ស៊ុន ជំនាញភាសាវិទ្យា ៕