ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ធី​ សុវណ្ណថា និងតារាចម្រៀង​៣នាក់ ទទួលបាន​មេដាយមុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាលបុរសខ្លាំង

ដូចគ្នាទៅនឹង​ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ​ នាយកប្រតិបត្តិ​អង្គការ​ព្រះពុទ្ធសាសនា​​ដើម្បីសន្តិភាព​ និង​ជាស្ថាបនិក​បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែរ​ គឺកញ្ញា ធី សុវណ្ណថា ជាប្រធានអង្គការ​យុវជន​កិច្ចការសង្គម ព្រមទាំងតារាចម្រៀង​ចំនួន៣នាក់ទៀត គឺតារាចម្រៀង ស៊ុន ស្រីពេជ្រ តារាចម្រៀង មាស សុខសោភា និងតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​ជូន​មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ដោយអនុក្រឹត្យលេខ​៨៦៨អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ តាម​សំណើរបស់ឯកឧត្តម សាយ​​ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

មូលហេតុដែលនាំឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បំពាក់មេដាយ​មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ជូនកញ្ញា ធី សុវណ្ណថា តារាចម្រៀង​ ស៊ុន ស្រីពេជ្រ​ តារាចម្រៀង មាស​​ សុខសោភា និងតារាចម្រៀង ព្រាប សុវត្ថិ គឺត្រូវបាន​រាជរដ្ឋាភិបាល​បញ្ជាក់អះអាងថា ដោយសារ​មាន​ស្នាដៃល្អក្នុងការ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ ទាំងកម្លាំងកាយ-ចិត្ត ទាំងប្រាជ្ញាស្មារតី-ហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិកន្លងមក​។

កញ្ញា ធី សុវណ្ណថា ដែល​ទទួលបាន​ការ​ជូន​មេដាយ​មុនីសារាភ័ណ្ឌ​ ថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាល​កម្ពុជានោះ គឺនៅមុនពេល​កញ្ញារូបនេះ​ចូលរួមក្នុងវេទិកាស្តីពី «ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នៅវិមានសន្តិភាព​ (សាលប្រជុំរំដួល) ក្រោមអធិបតីភាព​របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ តាម​ការអញ្ជើញ​របស់​ក្រសួង​បរិស្ថាន​ តាម​លិខិត​លេខ​១២១៨ សណ.បស្ថ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.