ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ក្រសួងអប់រំបោះពុម្ពសៀវភៅភាសាខ្មែរឲ្យកូនខ្មែររៀន «ទាំងខុសអក្ខរាវិរុទ្ធ»

​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ «​ភាសា​ និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​ គឺ​ភាសា​ និង​អក្សរ​ខ្មែរ​ ។​ »​ ខណៈ​ទោះ​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ញត្តិ​យ៉ាងនេះ​ក្តី​ គឺ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បោះពុម្ព​សៀវភៅ​ភាសា​ខ្មែរ​ «​អាន​-​សរសេរ​» ឲ្យ​កូន​ខ្មែរ​សិក្សា​រៀនសូត្រ​ «​ទាំង​ខុស​អក្ខរាវិរុទ្ធ​»​ ឬ​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​វចនានុក្រម​ខ្មែរ​ ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ទៅ​វិញ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញ​ថា​ សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី​១​ដែល​បោះពុម្ព​នា​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​ ត្រង់​មេរៀន​ទី​១០៣​ មាន​ចំណងជើង​ថា​ «​អ្នកគ្រូ​ខ្ញុំ​"​ សរសេរ​ត្រង់​ឃ្លា​មួយ​ថា​ "​គាត់​មាន​រាង​ទាប​ទ្រមែ​ សក់​វែង​ប្រាស​ស្មា​ ។​ » ។​

book-class-1

​យោង​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ គឺ​បើ​និយាយ​អំពី​សក់​ដែល​ធ្លាក់​ចុះ​ទៀប​នឹង​ដល់​ស្មា​របស់​មនុស្ស​នោះ​ ត្រូវ​សរសេរ​ថា​ «​សក់​ប៉ប្រះ​ស្មា​» រីឯ​ពាក្យ​ថា​ «​ប្រាស​»​ ជា​ការ​និយាយ​សំដៅ​ទៅ​លើ​ការ​ឃ្លាត​ចេញ​,​ ព្រាត់​ចេញ​,​ ចាកចេញ​…​ទៅ​វិញ​ទេ​ ។​

​ដូច្នេះ​ ការណ៍​ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បោះពុម្ព​សៀវភៅ​ភាសា​ខ្មែរ​ឲ្យ​កូន​ខ្មែរ​រៀន​ចាប់តាំងពី​ថ្នាក់បឋមសិក្សា​ (​ថ្នាក់​ទី​១)​ ដោយ​សរសេរ​ថា​ «​សក់​វែង​ប្រាស​ស្មា​»​ គឺជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​ ទោះបីជា​កំហុស​អ​ចេតនា​ក៏​ដោយ​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​គណៈកម្មការ​និពន្ធ​ ព្រមទាំង​គណៈកម្មការ​ពិនិត្យ​របស់​ក្រសួង​ មេត្តា​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​បោះពុម្ព​សៀវភៅ​ឲ្យ​កូន​ខ្មែរ​រៀន​ និង​ធ្វើការ​កែ​លំអ​នូវ​កំហុសឆ្គង​អក្ខរាវិរុទ្ធ​ ក្នុង​សៀវភៅ​ភាសា​ខ្មែរ​នោះ​ឡើង​វិញ​ផង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.