ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មានហេតុការណ៍បំផ្ទុះគ្រាប់បែកក្រោមរថយន្តនៅកណ្តាលរាជធានីភ្នំពេញ បង្កឲ្យមនុស្សរងរបួស៣នាក់

នៅ​វេលា​ម៉ោង​ប្រមាណ​១៩​និង​៤៥​នាទី​យប់​ នា​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រោម​រថយន្ត​១​គ្រឿង​បាន​កើតឡើង​ នៅ​តាម​បណ្តោយ​វិ​ថី​លេខ​១៦៣​ ឋិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស្រទាប់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​ ។​

​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ទទួល​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ ។​

​មិន​ទាន់​បានដឹង​អំពី​មូលហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រាជធានី​ភ្នំ​នេះ​នៅឡើយ​ទេ​ ខណៈ​លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.