ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

ចៅបុរសខ្លាំងបង្កើតទីផ្សារលក់អាវុធតាមបណ្តាញព័ត៌មានសង្គម Facebook

​កាលពី​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ Account​ នៃ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ មួយ​ឈ្មោះ​ "Hun​ Panhaboth"​ បាន​ Post​ នូវ​រូបភាព​កាំភ្លើងខ្លី​ដែល​ចង់​សំដៅ​ទៅ​លើ​ "​ទីផ្សារ​លក់​-​ទិញ​"​ នៅ​ក្នុង​ Timeline​ របស់​ខ្លួន​ ដោយ​ប្រើ​ពាក្យ​ថា​ "Inbox​ for​ price.​ XDS-45"​ ខណៈ​មាន​ប្រិ​យ​មិត្ត​ Facebook​ ជា​ច្រើន​បាន​ Comments​ សួរ​អំពី​តម្លៃ​របស់​អាវុធ​នោះ​យ៉ាង​ព្រោងព្រាត​ ។​

​បន្ទាប់​ពី​ Post​ នូវ​ទម្រង់​ "​ទីផ្សារ​លក់​អាវុធ​"​ ក្នុង​ Timeline​ របស់​ខ្លួន​នោះរួចមក​ Account​ Facebook​ ឈ្មោះ​ "Hun​ Panhaboth"​ ក៏​បាន​លុប​រូបភាព​ចោល​វិញ​ នៅ​វេលា​ម៉ោង​១៦​និង​៣២​នាទី​ល្ងាច​នា​ថ្ងៃ​ដដែល​ ។​

​បុរស​ឈ្មោះ​ ហ៊ុន​ បញ្ញា​បុត្រ​ (​ Hun​ Panhaboth​ )​ ត្រូវ​បាន​ប្រិ​យ​មិត្ត​ Facebook​ ស្គាល់​ថា​ ជា​កូនប្រុស​របស់​លោកស្រី​ ហ៊ុន​ ចាន់ធូ​ "​ កូនស្រី​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"​ ។

​កាលពី​អំឡុង​ឆ្នាំ​២០១៤-២០១៥​ យុវជន​ឈ្មោះ​ ហ៊ុន​ បញ្ញា​បុត្រ​ ហៅ​ពេជ្រ​ ដែល​បាន​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​អូស្ត្រាលី​ ត្រូវជា​ចៅ​របស់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​មាន​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ​នោះ​ ធ្លាប់​បាន​ Post​ នូវ​ការ​ស្លៀកពាក់​ជា​ឯកសណ្ឋាន​នៃ​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ ដោយ​ពាក់​ស័ក្តិ​២​ទាំង​វ័យក្មេង​ល្ហក់​យ៉ាង​ហំ​ហាន​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.