ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ក្រសួងសុខាភិបាលប្រកាសបញ្ឈប់ការយកថ្លៃសេវារថយន្ដដឹកសាកសពរបស់មន្ទីរពេទ្យរដ្ឋ

នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ ក្រសួងសុខាភិបាល​ដែលមាន​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជា​រដ្ឋមន្ដ្រី បានប្រកាស​ឲ្យ​ដឹងថា រថយន្ដ​ដឹក​សាកសព​របស់​មន្ទីរ​ពេទ្យ​រដ្ឋ នឹងមិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៀតឡើយ ទោះ​ក្នុងករណី​ណាក៏ដោយ ។​

  ​លិខិត​លេខ​០៦៦ អបស​.​ម​ព ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ជម្រាប​មក ឯកឧត្តម អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត លោក លោកស្រី នាយក​មន្ទីរពេទ្យ​ជាតិ មជ្ឈមណ្ឌល​ជាតិ លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត បានបញ្ជាក់​ឲ្យ​ដឹងថា «…​ឡាន​ដឹក​សព​របស់​មន្ទីរពេទ្យ​រដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បង់ថ្លៃ​សេវា​ទៀតឡើយ ទោះ​ក្នុងករណី​ណាក៏ដោយ ។ ដូច្នេះ សូម​ឯកឧត្តម លោក លោកស្រី អគ្គនាយក​ប្រធាន​មន្ទីរពេទ្យ​ជាតិ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​ប្រធាន​មន្ទីរពេទ្យបង្អែក​ទាំងអស់ ត្រូវ​រៀបចំ​ផែនការ​ប្រើប្រាស់​ថវិកាជាតិ​ជំនួស​វិញ ។ » ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​ដែល​បញ្ឈប់​ការយកថ្លៃ​សេវា​រថយន្ដ​ដឹក​សាកសព​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​ដូចនេះ ប៉ុន្តែ​សំណូមពរ​ឲ្យ​ការ​បម្រើសេវា​មាន​ប្រសិទ្ធភាព​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.