ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ការ​ប៉ុនប៉ង​ដាក់​រូបសំណាក​សព​បណ្ឌិត​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ត្រូវ​បាន​ចេញ​មុខសញ្ញា​ជំទាស់​ដោយ​ទាហាន​

​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តតាកែវ​បាន​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដាក់​តាំង​រូបសំណាក​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​រំលឹក​នូវ​វីរភាព​របស់​លោក​បណ្ឌិត​ កែម​ ឡី​ កាល​នៅ​រស់រាន​មានជីវិត​នោះ​ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ តាម​រយៈ​ Page​ របស់​អគ្គលេខាធិការដ្ឋាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នៃ​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ បាន​ Post​ បង្ហាញ​អំពី​មតិ​ជំទាស់​ដែល​អះអាង​ថា​ ជា​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៨​ ក៏​ដូច​ជា​កងពល​ផ្សេងៗ​ទៀត​នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​ ថៃ​ ។​

​មតិ​ដែល​អះអាង​ថា​របស់​កងទ័ព​ព្រំដែន​នោះ​ បាន​បង្ហាញ​នូវ​ជំហរ​ជំទាស់​ដាច់ខាត​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចង់​ដាក់​រូបសំណាក​លោក​ កែម​ ឡី​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​មតិ​ដដែល​នេះ​ បាន​បញ្ជាក់​ជា​មុន​ ដោយ​សង្ឃឹមថា​ សាលា​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​អ្នក​ស្រាវជ្រាវ​កិច្ចការ​សង្គម​កម្ពុជា​ដ៏​សកម្ម​ម្នាក់​នោះ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នៅ​ត្រង់​ចំណុច​ហាង​លក់ទំនិញ​(Star​ Mart)​ នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ Caltex​ ស្តុ​ប​បូកគោ​ មហាវិថី​ព្រះ​មុនី​វង្ស​ កែង​នឹង​មហាវិថី​ម៉ៅ​សេ​ទុង​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ជា​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.