ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ភ្ញាក់ផ្អើលនឹងព្រះសង្ឃ​១​អង្គ​បើកបរ​រថយន្ត​ High​ Lander​ បុក​រះ​ម៉ូតូ​២​គ្រឿង​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

​មានរឿង​ហួសចិត្ត​ និង​ភ្ញាក់ផ្អើល​បាន​កើតឡើង​ គឺ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ព្រះសង្ឃ​១​អង្គ​ដោយ​មិន​ទាន់​ដឹង​ថា​គង់នៅ​វត្ត​ណាមួយ​នោះ​ បាន​បើករថយន្ត​ម៉ាក High​ Lander​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Z-7137​ បុក​រះ​ទៅ​លើ​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​ បណ្តាល​ឲ្យ​បុរស​២​នាក់​ជា​ភាគី​ខាង​ម៉ូតូ​រង​របួស​នៅ​វេលា​ម៉ោង​ប្រមាណ​១៩​និង​១៥​នាទី​យប់​ នា​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុច​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​នៅ​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជា​ចាត់​កម្លាំង​ឲ្យ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​អង្គ​នោះ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​បន្ត​ទៀត​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.