ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អាមេរិកប្រកាសប្រើប្រាស់អាវុធ Laser កម្ទេចមីសុីលសត្រូវ បន្ថែមលើខែលការពារមីសុីលដ៏ទំនើប THAAD ដែលមានស្រាប់

បន្ថែមពីលើប្រព័ន្ធខែលការពារមីសុីល THAAD ដ៏ទំនើបរបស់ខ្លួនមានស្រាប់ដែលបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសមហាអំណាចយោធានានានោះ ក្រសួងការពារជាតិអាមេរិកបានប្រកាសប្រើប្រាស់យន្ដហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ Laser សម័យថ្មីបាញ់កម្ទេចកាំជ្រួចមីសុីលល្បឿនលឿនឆ្លងទ្វីបរបស់សត្រូវ ដែលអាចឆ្លងផុតពីខែលការពារមីសុីល THAAD ជាយថាហេតុ ។

អាមេរិកធ្លាប់បានសាកល្បងដោយជោគជ័យរួចហើយនូវប្រសិទ្ធភាពរបស់អាវុធ Laser (Laser Weapon System) គឺវាអាចបាញ់កម្ទេចគោលដៅរបស់សត្រូវនៅរយៈចម្ងាយជាង២០០គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុតរហូតដល់ប្រមាណជាង៣គីឡូម៉ែត្រក្នុង១វិនាទី ។

ការប្រកាសប្រើប្រាស់ប្រភេទអាវុធប្រល័យលោកសម័យថ្មី Laser ដ៏ទំនើបរបស់ក្រសួងការពារជាតិអាមេរិកនេះ គឺក្នុងកាលៈទេសៈមួយដែលអាមេរិកកំពុងរងការគំរាមកំហែងពីកាំជ្រួចមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់រុស្សុី និងចិនដែលអាចបាញ់ទម្លុះខែលការពារមីសុីល THAAD ជាយថាហេតុណាមួយ និងស្របពេលដែលរុស្សុី និងចិនជាប្រទេសមហាអំណាចយោធាដែរនោះប្រកាសថា បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើសង្គ្រាមបរមាណូ (គ្មានអ្វីក្រៅពីសំដៅទៅលើអាមេរិកនោះទេ) ។

គេហទំព័រ Daily Mail ដ៏ល្បីរបស់អង់គ្លេសបានផ្សព្វផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះថា ទាហានអាមេរិកនឹងធ្វើទំនើបកម្មទៅលើអាវុធ Laser របស់ខ្លួនយ៉ាងពេញទំហឹងនៅឆ្នាំ២០២៣ ខាងមុខ ៕

 

 

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.