ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ធី សុវណ្ណថា បាត់ឈ្មោះពីបេក្ខភាពប្រឡងបាក់ឌុបឆ្នាំ២០១៦ បន្ទាប់ពីធ្លាក់បាក់ឌុប នាសម័យប្រឡងឆ្នាំ២០១៥

យោងតាមការប្រកាសបិទផ្សាយអំពីលេខតុ និងលេខបន្ទប់របស់បេក្ខជន បេក្ខនារីចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប)សម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយក្រសួងអប់រំ យុវជន និងកីឡា គឺបានបង្ហាញថា មិនមានឈ្មោះកញ្ញា ធី សុវណ្ណថា ដែលជាអតីតបេក្ខនារីប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៥កន្លងទៅ ក្នុងបញ្ជីឈ្មោះបេក្ខភាពប្រឡងបាក់ឌុបសម័យប្រឡងឆ្នាំ២០១៦នេះឡើយ ។

មជ្ឍដ្ឋានអ្នកសិក្សាជានិស្សិត បញ្ញវន្តច្រើននាក់បានបញ្ចេញទស្សនៈថា ដោយសារធ្លាប់ទទួលរងនូវភាពអាម៉ាស់នាសម័យប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៥ផង និងដោយសារជាអ្នកមានលុយកាក់ផង កញ្ញា ធី សុវណ្ណថា តារា Facebook ដ៏ល្បី នាងមិនចាំបាច់ចូលរួមប្រឡងបាក់ឌុបឆ្នាំ២០១៦សាជាថ្មីនោះទេ គឺនាងអាចចំណាយប្រាក់ចូលរៀនថ្នាក់បរិញ្ញាបត្ររង រួចឡើងកម្រិតបរិញ្ញាបត្រនៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យណាមួយក៏បាន ទន្ទឹមនឹងមានឱកាសផ្លាស់ប្ដូរផ្នត់គំនិតងាកមកដង្ហែគាំទ្រនយោបាយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ និងមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជា ដើម្បីទទួលបានលាភសក្ការៈរហូតទល់បច្ចុប្បន្នជាព័ស្ដុតាងស្រាប់ ។

សព្វថ្ងៃ កញ្ញា ធី សុវណ្ណថា គឺជាប្រធានអង្គការយុវជនកិច្ចការសង្គម ដែលទទួលស្គាល់ដោយប្រកាសលេខ១០២៩៦ប្រក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ។

គួររំលឹកជូនថា នាសម័យប្រឡងបាក់ឌុបឆ្នាំ២០១៥កន្លងទៅ កញ្ញា ធី សុវណ្ណថា គឺជាបេក្ខនារីប្រឡងម្នាក់នៅមណ្ឌលប្រឡងវិទ្យាល័យវត្តកោះខាងជើង (រាជធានីភ្នំពេញ) ផ្នែកបំពេញវិជ្ជា បន្ទប់លេខ១៨ និងតុលេខ៤៣២ ប៉ុន្តែបេក្ខនារីរូបនេះទទួលបានលទ្ធផល «ធ្លាក់បាក់ឌុប» ខណៈក្នុងបន្ទប់ប្រឡងលេខ១៨ មានបេក្ខភាពចំនួន១០នាក់បានប្រឡងជាប់ពោរពេញដោយកិត្តិយស ៕

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.