ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មន្ត្រី​ចិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជាង​៤០០​នាក់​ ដែល​រត់គេច​ខ្លួន​ ត្រូវ​បាន​ចាប់​បញ្ជូន​យក​មក​ផ្តន្ទាទោស​

​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ឲ្យ​ដឹង​ថា​ មន្ត្រី​ចិន​ និង​ជន​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អំពើ​ពុក​រលួយ​ចំនួន​៤០៩​នាក់​ ដែល​រត់គេច​ខ្លួន​ទៅ​បរទេស​ ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​ចាប់​បញ្ជូន​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ​ ដើម្បី​ទទួល​ការ​ផ្តន្ទាទោស​ នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រោម​យុទ្ធនាការ​មានឈ្មោះ​ថា​ "​យុទ្ធនាការ​តាម​ចាប់​កញ្ជ្រោង​"​ ។​

​អាជ្ញាធរ​សន្តិសុខ​សាធារណៈ​របស់​ចិន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ មនុស្ស​ដែល​រត់គេច​ខ្លួន​ទៅ​រស់នៅ​ឯ​បរទេស​ចំនួន​៦១​ប្រទេស​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​ ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អំពើ​ពុក​រលួយ​ចំនួន​៤០៩​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ​នេះ​ គឺ​មាន​ចំនួន​១៥​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ដោយ​ភ្នាក់ងារ​ប៉ូលិស​អន្តរជាតិ​ ។​

​នៅ​ក្នុង​អាណត្តិ​របស់​លោក​ Xi​ Jinping​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​ គឺ​លោក​បាន​ប្រកាស​ថា​ នឹង​ប្រើ​កណ្តាប់ដៃ​ដែក​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ទ្រង់ទ្រាយ​មួយ​ "​មិន​អត់ឱន​"​ ទៅ​លើ​ជន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អំពើ​ពុក​រលួយ​ ជា​ពិសេស​ក្នុង​ជួរ​មន្ត្រី​រដ្ឋការ​របស់​ចិន​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.