ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សង្កាត់​៥​ ក្នុង​ខណ្ឌ​៣​ នៃ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​បំបែក​

​សង្កាត់​ចំនួន​៥​ក្នុង​ខណ្ឌ​ចំនួន​៣​នៃ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បំបែក​ទៅ​ជា​សង្កាត់​ថ្មី​មួយ​ចំនួន​ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​ខាង​មុខ​ ស្រប​តាម​ខ្លឹមសារ​មាត្រា​១៨​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​ សង្កាត់​ ដូច​ខាងក្រោម​ ៖

១-​សង្កាត់​ចោម​ចៅ​ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៖​ ត្រូវ​បាន​បំបែក​ជា​៣​សង្កាត់​ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ គឺ​ ៖​ សង្កាត់​ចោម​ចៅ​ទី​១​ សង្កាត់​ចោម​ចៅ​ទី​២​ និង​សង្កាត់​ចោម​ចៅ​ទី​៣​ ដែល​មាន​ភូមិ​ជា​ចំណុះ​ដូច​ជា​ ៖
-​សង្កាត់​ចោម​ចៅ​ទី​១​ មាន​ភូមិ​ចំនួន​៨​ គឺ​ ភូមិ​គោក​ចំបក់​ ភូមិ​ទួល​ពង្រ​ ភូមិ​ត្រពាំង​រំចេក​ ភូមិ​ចោម​ចៅ​១​ ភូមិ​ត្រពាំង​ថ្លឹង​១​ ភូមិ​ត្រពាំង​ថ្លឹង​២​ ភូមិ​ត្រពាំង​ថ្លឹង​៣​ និង​ភូមិ​ត្រពាំង​ថ្លឹង​៤​ ។​ ទីតាំង​សាលាសង្កាត់​ចោម​ចៅ​ទី​១​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១​ ។​
-​សង្កាត់​ចោម​ចៅ​ទី​២​ មាន​ភូមិ​ចំនួន​១៦​ គឺ​ ភូមិ​ថ្មគោល​១​ ភូមិ​ថ្មគោល​២​ ភូមិ​ថ្មគោល​៣​ ភូមិ​ចោម​ចៅ​២​ ភូមិ​ចោម​ចៅ​៣​ ភូមិ​ជ្រៃ​កោង​ ភូមិ​ល្វា​ ភូមិ​ព្រៃ​ល្ង​ ភូមិ​ព្រៃ​ស្ពឺ​ ភូមិ​ព្រៃ​កំបុត​ ភូមិ​ដំណាក់​ត្រ​យឹ​ង​ ភូមិ​ស្រែ​ជំរៅ​ ភូមិ​កប់​គង​ ភូមិ​ក្រាំង​ដូន​ទៃ​ ភូមិ​ព្រៃ​សណ្តែក​ និង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១​ ។​ ទីតាំង​សាលាសង្កាត់​ចោម​ចៅ​ទី​២​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ​ ។​
-​សង្កាត់​ចោម​ចៅ​ទី​៣​ មាន​ភូមិ​ចំនួន​១៤​ គឺ​ ភូមិ​ព្រៃ​ទា​១​ ភូមិ​ព្រៃ​ទា​២​ ភូមិ​ព្រៃ​ជី​សាក់​ ភូមិ​ត្រពាំង​ពោធិ៍​ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១​ ភូមិ​ព្រៃ​ព្រីង​ខាងជើង​២​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២​ ភូមិ​ថ្នល់បំបែក​ ភូមិ​ជម្ពូ​វ័ន​១​ ភូមិ​ជម្ពូ​វ័ន​២​ ភូមិ​ព្រៃ​ស្វាយ​ ភូមិ​អង្គ​កែវ​ ភូមិ​អង្គ​ និង​ភូមិ​អូរ​ដឹ​ម​ ។​ ទីតាំង​សាលាសង្កាត់​ចោម​ចៅ​ដែល​ឋិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក​ ត្រូវ​ផ្ទេរ​ទៅ​ជា​សាលាសង្កាត់​ចោម​ចៅ​ទី​៣​ ។​

២-​សង្កាត់​កា​កាប​ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៖​ ត្រូវ​បាន​បំបែក​ជា​២​សង្កាត់​ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ គឺ​ ៖​ សង្កាត់​កា​កាប​ទី​១​ និង​សង្កាត់​កា​កាប​ទី​២​ ដែល​មាន​ភូមិ​ចំណុះ​ ដូច​ជា​ ៖
-​សង្កាត់​កា​កាប​ទី​១​ មាន​ភូមិ​ចំនួន​៨​ គឺ​ ភូមិ​ក្បាលដំរី​១​ ភូមិ​ចំការឪឡឹក​១​ ភូមិ​តា​ងួ​ន​១​ ភូមិ​តា​ងួ​ន​២​ ភូមិ​ប៉ប្រក​ខាងត្បូង​ ភូមិ​ត្រពាំង​ល្វា​១​ ភូមិ​ត្រពាំង​ល្វា​២​ និង​ភូមិ​ប៉ប្រក​ខាងជើង​ ។​ ទីតាំង​សាលាសង្កាត់​កា​កាប​ដែល​ឋិត​នៅ​ក្នុងភូមិ​តា​ងួ​ន​២​ ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​សាលាសង្កាត់​កា​កាប​ទី​១​ ។​
-​សង្កាត់​កា​កាប​ទី​២​ មាន​ភូមិ​ចំនួន​៥​ គឺ​ ភូមិ​ក្បាលដំរី​២​ ភូមិ​ចំការឪឡឹក​២​ ភូមិ​ព្រៃ​សាលា​ ភូមិ​កា​កាប​ និង​ភូមិ​ត្រពាំង​ជ្រៃ​ ។​ ទីតាំង​សាលាសង្កាត់​កា​កាប​ទី​២​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​កា​កាប​ ។​

៣-​សង្កាត់​ស្ទឹង​មាន​ជ័យ​ នៃ​ខណ្ឌមានជ័យ​ ៖​ ត្រូវ​បាន​បំបែក​ជា​៣​សង្កាត់​ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ គឺ​ ៖​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ដែល​មាន​ភូមិ​ចំណុះ​ ដូច​ជា​ ៖
-​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ មាន​ភូមិ​ចំនួន​៨​ គឺ​ ភូមិ​មាន​ជ័យ​ ភូមិ​មាន​ជ័យ​១​ ភូមិ​មាន​ជ័យ​២​ ភូមិ​ថ្មី​ ភូមិ​ទ្រា​ ភូមិ​ទ្រា​១​ ភូមិ​ទ្រា​២​ និង​ភូមិ​ទ្រា​៣​ ។​ ទីតាំង​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ដែល​ឋិត​នៅ​ក្នុងភូមិ​ថ្មី​ ត្រូវ​បាន​ផ្ទេរ​ទៅ​ជា​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ។​
-​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ មាន​ភូមិ​ចំនួន​៨​ គឺ​ ភូមិ​ភ្នា​ត​ ភូមិ​ដំណាក់​ធំ​ ភូមិ​ដំណាក់​ធំ​១​ ភូមិ​ដំណាក់​ធំ​៤​ ភូមិ​ឫស្សី​ ភូមិ​ឫស្សី​៣​ ភូមិ​ព្រែក​ទាល់​ និង​ភូមិ​ព្រែក​ទាល់​១​ ។​ ទីតាំង​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​ ។​
-​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ៖​ មាន​ភូមិ​ចំនួន​៦​ គឺ​ ភូមិ​ទ្រា​៤​ ភូមិ​ឫស្សី​១​ ភូមិ​ឫស្សី​២​ ភូមិ​ដំណាក់​ធំ​២​ ភូមិ​ដំណាក់​ធំ​៣​ និង​ភូមិ​ដំណាក់​ធំ​៥​ ។​ ទីតាំង​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​២​ ។​

៤-​សង្កាត់​បឹង​ទំពន់​ នៃ​ខណ្ឌមានជ័យ​ ៖​ ត្រូវ​បាន​បំបែក​ជា​២​សង្កាត់​ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤៦​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ គឺ​ ៖​ សង្កាត់​បឹង​ទំពន់​ទី​១​ និង​សង្កាត់​បឹង​ទំពន់​ទី​២​ ដែល​មាន​ភូមិ​ចំណុះ​ ដូច​ជា​ ៖
-​សង្កាត់​បឹង​ទំពន់​ទី​១​ មាន​ភូមិ​ចំនួន​១១​ គឺ​ ភូមិ​ចំរើន​ផល​ ភូមិ​ចំរើន​ផល​១​ ភូមិ​ចំរើន​ផល​២​ ភូមិ​ចំរើន​ផល​៣​ ភូមិ​ចំរើន​ផល​៤​ ភូមិ​សន្សំ​កុសល​១​ ភូមិ​សន្សំ​កុសល​២​ ភូមិ​សន្សំ​កុសល​៣​ ភូមិ​សន្សំ​កុសល​៤​ ភូមិ​សន្សំ​កុសល​៥​ និង​ភូមិ​សន្សំ​កុសល​៦​ ។​ ទីតាំង​សាលាសង្កាត់​បឹង​ទំពន់​ដែល​ឋិត​នៅ​ក្នុងភូមិ​សន្សំ​កុសល​២​ ត្រូវ​ផ្ទេរ​ទៅ​ជា​សាលាសង្កាត់​បឹង​ទំពន់​ទី​១​ ។​
-​សង្កាត់​បឹង​ទំពន់​ទី​២​ មាន​ភូមិ​ចំនួន​១១​ គឺ​ ភូមិ​ក្បាល​ទំនប់​ ភូមិ​ក្បាល​ទំនប់​១​ ភូមិ​ក្បាល​ទំនប់​២​ ភូមិ​ក្បាល​ទំនប់​៣​ ភូមិ​ត្នោត​ជ្រុំ​ ភូមិ​ត្នោត​ជ្រុំ​១​ ភូមិ​ត្នោត​ជ្រុំ​២​ ភូមិ​ត្នោត​ជ្រុំ​៣​ ភូមិ​ត្នោត​ជ្រុំ​៤​ ភូមិ​ត្នោត​ជ្រុំ​៥​ និង​ភូមិ​ត្នោត​ជ្រុំ​៦​ ។​ ទីតាំង​សាលាសង្កាត់​បឹង​ទំពន់​ទី​២​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ​១​ ។​

៥-​សង្កាត់​ទួល​សង្កែ​ នៃ​ខណ្ឌឫស្សីកែវ​ ៖​ ត្រូវ​បាន​បំបែក​ជា​២​សង្កាត់​ តាម​ស្មារតី​អនុក្រឹត្យ​លេខ​១៤៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ គឺ​ ៖​ សង្កាត់​ទួល​សង្កែ​ទី​១​ និង​សង្កាត់​ទួល​សង្កែ​ទី​២​ ដែល​មាន​ភូមិ​ចំណុះ​ ដូច​ជា​ ៖
-​សង្កាត់​ទួល​សង្កែ​ទី​១​ មាន​ភូមិ​ចំនួន​៦​ គឺ​ ភូមិ​ផ្សារ​តូច​ ភូមិ​ទួល​សង្កែ​ ភូមិ​ទួល​គោក​ ភូមិ​ចុង​ខ្សាច់​ ភូមិ​បាក់​ទូក​ និង​ភូមិ​ទួល​សំពៅ​ ។​ ទីតាំង​សាលាសង្កាត់​ទួល​សង្កែ​ដែល​ឋិត​នៅ​ក្នុងភូមិ​ទួល​សង្កែ​ ត្រូវ​ផ្ទេរ​ទៅ​ជា​សាលាសង្កាត់​ទួល​សង្កែ​ទី​១​ ។​
-​សង្កាត់​ទួល​សង្កែ​ទី​២​ មាន​ភូមិ​ចំនួន​៦​ គឺ​ ភូមិ​គង្គា​ផុស​ ភូមិ​កោះអណ្តែត​ ភូមិ​ពោងពាយ​ ភូមិ​បឹង​រាំង​ ភូមិ​ទួល​ពពែ​ និង​ភូមិ​ទួល​ថ្ងាន់​ ។​ ទីតាំង​សាលាសង្កាត់​ទួល​សង្កែ​ទី​២​ ត្រូវ​ឋិត​នៅ​ក្នុងភូមិ​ទួល​ពពែ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.