ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ថ្លើមធំ​ណាស់​ !​ បុរស​យួន​៥​នាក់​លួច​ចូល​ជីក​រ៉ែ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​ ហើយ​ស្នាក់​នៅ​ក្នុងផ្ទះ​ប៉ូលិស​អន្តោប្រវេសន៍​យ៉ាង​ហ៊ឺហា​ទៀត​

​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ​ និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​ ដែល​ចូល​មក​លួច​ជីក​រ៉ែ​ដោយ​ខុសច្បាប់​ នៅ​ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ព្រមទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ ដូច​ជា​ ៖​ -​រថយន្ត​ Land​ Cruiser​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5727,​ ម៉ាស៊ីនភ្លើង​ខ្នាត​ធំ​១​គ្រឿង​,​ ម៉ាស៊ីនបូមទឹក​២​គ្រឿង​ និង​ឧបករណ៍​សម្ភារៈ​ជីក​រ៉ែ​មួយ​ចំនួន​ទៀត​ ។​

​បុរស​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុង​បទល្មើស​រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​(​គ្មាន​អាជ្ញាប័ណ្ណ​)​នោះ​ គឺ​ ៖​ ១-​ឈ្មោះ​ ឡេ​ វ៉ា​ន់​គឿ​ង​ អាយុ​៥២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ញ៉ៃ​វៀន​ ប្រទេស​វៀតណាម​,​ ២-​ឈ្មោះ​ វ៉ី​ ថា​ញ់​ដាយ​ អាយុ​៤៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ដា​ក់ណុង​ ប្រទេស​វៀតណាម​,​ ៣-​ឈ្មោះ​ ង្វៀ​ង​ ទន់​ឌឹ​ក​ អាយុ​៤៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ថា​ញ់​វៀន​ ប្រទេស​វៀតណាម​,​ ៤-​ឈ្មោះ​ ញិ​ន​ ម៉ី​ង៉​ង​ អាយុ​៣៨​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ញ៉ៃ​វៀន​ ប្រទេស​វៀតណាម​ និង​៥-​ឈ្មោះ​ ឡា​ ឌឹ​កតាំង​ អាយុ​២២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ត​ថា​ញ់​ហ័​រ​ ប្រទេស​វៀតណាម​ ។​ ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នោះ​បាន​មក​ស្នាក់​នៅផ្ទះ​របស់​លោក​ ឡុ​ង​ រុក្ខា​ ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ករណី​ជនជាតិ​វៀតណាម​ចូល​មក​លួច​ជីក​រ៉ែ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ ហើយ​ស្នាក់​នៅផ្ទះ​របស់​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​អូ​រយ៉ា​ដាវ​របស់​ខ្មែរ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តរតនគិរី​ហើយៗ​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី​បន្ត​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​ជនជាតិ​យួន​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​បទល្មើស​រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ក៏​ដោយ​ ក៏​ករណី​នេះ​មាន​បង្កប់​ដោយ​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ត្រង់​ថា​ តើ​បុរស​ជនជាតិ​យួន​ទាំង​៥​នាក់​ចូល​មក​ទឹកដី​ខ្មែរ​តាម​របៀប​ណា​ និង​មាន​អាថ៌​កំបាំង​អ្វី​ផ្សេង​ទៀត​ដែល​ជនជាតិ​យួន​ទាំង​៥​នាក់​ដដែល​អាច​ស្នាក់​នៅផ្ទះ​របស់​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​យ៉ាង​ហ៊ឺហា​ថែម​ទៀត​នោះ​ ?​ ដូច្នេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ រួម​ទាំង​តុលាការ​ត្រូវ​តែ​ស៊ើបអង្កេត​សំណុំរឿង​នេះ​ឲ្យ​បាន​ដិត​ដល់​ និង​ច្បាស់លាស់​ផង​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.