ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ក្មេង​ស្រី​ម្នាក់​ជួយ​លក់ដូរ​ម្តាយ​ក្នុង​ផ្សារ​ដងទង់​ ត្រូវ​ប្រធាន​ផ្សារ​ប្រព្រឹត្ត​ហិង្សា​ប្រ​បាច់​ក​ស្ទើរ​ដាច់ខ្យល់​ស្លាប់​ និង​បក្ខពួក​ទះកំផ្លៀង​អ្នក​ជួយ​ទៀត​

​ប្រភព​ព័ត៌មាន​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ក្មេង​ស្រី​ម្នាក់​ដែល​ជួយ​លក់ដូរ​អីវ៉ាន់​ម្តាយ​របស់​នាង​ក្នុង​ផ្សារ​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ត្រូវ​បាន​លោក​ប្រធាន​ផ្សារ​ដងទង់​ និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ហិង្សា​ច្របាច់ក​ស្ទើរ​ដាច់ខ្យល់​ស្លាប់​ និង​ទះកំផ្លៀង​ទៅ​លើ​ស្ត្រី​២​នាក់​ទៀត​ដែលរ​ត់ទៅ​ជួយ​ក្មេង​ស្រី​រង​គ្រោះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​ទាំង​ព្រឹក​ ។​

​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ម៉ាក់​ ឡា​ដា​ អាយុ​១៣​ឆ្នាំ​ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​ នាង​កំពុង​ជួយ​លក់ដូរ​អីវ៉ាន់​ម្តាយ​ជា​ធម្មតា​ដូច​សព្វដង​ ស្រាប់តែ​ប្រធាន​ផ្សារ​ដើរមក​ដល់​កន្លែង​លក់​របស់​ម្តាយ​នាង​ ហើយ​ប្រមូល​អីវ៉ាន់​ដាក់​លក់​ទៅ​បោះចោល​ក្នុង​ធុងសំរាម​ ដោយ​ឃើញ​ដូច្នោះ​ នាង​ក៏​បាន​ស្ទុះរ​ត់ទៅ​យក​អីវ៉ាន់​មក​វិញ​ ស្រាប់តែ​ប្រធាន​ផ្សារ​ខឹងសម្បា​ចាប់​ច្របាច់ក​នាង​សឹង​ដាច់ខ្យល់​ស្លាប់​ ប៉ុន្តែ​ត្រូវ​បាន​បងស្រី​របស់​នាង​ និង​អ្នក​លក់ដូរ​ជិតខាង​ម្នាក់​ទៀត​មក​ជួយ​ទាន់​ ទើប​ប្រធាន​ផ្សារ​លែងដៃ​ ។​

​តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ​ ម៉ាក់​ ស្រី​នាង​ ត្រូវជា​បងស្រី​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ពេល​ឃើញ​លោក​ប្រធាន​ផ្សារ​ចាប់​ច្របាច់ក​ប្អូនស្រី​រើ​មិន​រួច​នោះ​ ទើប​នាង​រត់​ស្ទុះ​ទៅ​ជួយ​ ជាមួយ​អ្នក​លក់ដូរ​ដូរ​ក្បែរ​ខាង​ម្នាក់​ទៀត​ តែ​ត្រូវ​បក្ខពួក​លោក​ប្រធាន​ផ្សារ​ទះ​ត្រូវ​មួយ​កំផ្លៀង​ម្នាក់​ ព្រម​ជាមួយនឹង​ការ​ប្រើ​ពាក្យ​សម្លុត​គំរាមកំហែង​ធ្ងន់ៗ​ ។​

​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ហេតុការណ៍​អំពើ​ហិង្សា​ខាងលើ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ ជា​រឿយៗ​ លោក​ប្រធាន​ផ្សា​រតែង​មក​រករឿង​គាត់​ឥត​ឈប់​ឈរ​ ដោយ​មិនដឹង​មាន​គំនុំ​នឹង​គ្នា​ពី​ពេលណានោះ​ឡើយ​ គ្រាន់តែ​គាត់​បានដឹង​ថា​ ទីតាំង​លក់​អីវ៉ាន់​របស់​គាត់​បាន​លយ​ចូល​ទៅ​ផ្លូវ​ដើរ​ប្រមាណ​១​តឹក​ ព្រោះ​គាត់​ឃើញ​អ្នក​ដទៃ​ និង​សែស្រឡាយ​លោក​ប្រធាន​ផ្សារ​ក៏​លក់ដូរ​ចូល​ចំណី​ផ្លូវ​ដូច​គ្នា​ ហើយ​លោក​ប្រធាន​ផ្សារ​មិន​រករឿង​អ្នក​ទាំងនោះ​ទេ​ បែរជា​មក​រករឿង​តែ​ទីតាំង​លក់ដូរ​អីវ៉ាន់​របស់​គាត់​ប៉ុណ្ណោះ​ទៅ​វិញ​ ។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ ប្រជាពលរដ្ឋ​ និង​ជា​ពិសេស​អ្នក​លក់ដូរ​អីវ៉ាន់​ក្នុង​ផ្សារ​ដងទង់​ បាន​សំណូមពរ​ចំពោះ​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ខេមរភូមិន្ទ​ មេត្តា​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ទៅ​លើ​អំពើ​មិន​គប្បី​របស់​លោក​ប្រធាន​ផ្សារ​ដងទង់​នោះ​ផង​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ម៉ក់​ ណុ​ច​ ប្រធាន​ផ្សារ​ដងទង់​បាន​នៅឡើយ​ ពីព្រោះ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.