ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បាញ់​កម្ទេច​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​

​ទីភ្នាក់ងារសារព័ត៌មាន​ NHK​ របស់​ជប៉ុន​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ លោកស្រី​ Tomomi​ Inada​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​ បាន​សម្រេច​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​បាញ់​កម្ទេច​មី​ស៊ី​ល​ណាមួយ​ពី​កូរ៉េ​ខាងជើង​ ដែល​គំរាមកំហែង​មក​ដល់​ប្រទេស​ជប៉ុន​ ខណៈ​ការ​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នេះ​អាច​នឹង​ប្រព្រឹត្ត​ឡើង​រៀង​រាល់​០៣​ខែ​ម្តង​ ប្រយោជន៍​អាច​រក្សា​បាន​នូវ​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ជា​មុន​ពី​ការ​គំរាមកំហែង​ពី​ប្រទេស​កូរ៉េ​ខាងជើង​ ។​

​លោកស្រី​ Tomomi​ Inada​ អាយុ​៥៧​ឆ្នាំ​ ជា​មេធាវី​ម្នាក់​ផង​ ទទួល​បានការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​ នា​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៦​ ក្នុង​អាណត្តិ​លោក​ Shinzo​ Abe​ ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ។​

​នៅ​ថ្ងៃ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​របស់​លោកស្រី​ Tomomi​ Inada​ គឺជា​ថ្ងៃ​ដែល​ប្រទេស​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​ធុន​ Rodong​ ចំនួន​២​គ្រាប់​ ដែល​១​គ្រាប់​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ មាន​ចម្ងាយ​ប្រមាណ​២៥០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ជប៉ុន​ បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ប្រទេស​ជប៉ុន​ ៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.