ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា​ គិត​ ម៉េ​ង​ ក្លាយជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​

​អ្នក​សារព័ត៌មាន​ភាគច្រើន​មាន​ប្រភព​មក​ពី​បណ្តាញ​ផ្សព្វផ្សាយ​គាំទ្រ​រាជរដ្ឋាភិបាល​ និង​ជា​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រួបរួម​គ្នា​បង្កើត​ជា​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុ​ជាមួយ​ សរសេរ​កាត់​ថា​ "​សស​សក​"​ ដែល​អះអាង​ថា​ នឹង​ជួយ​ពង្រឹង​លើក​ស្ទួយ​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ ដោយ​មាន​សមាសភាព​គណៈកម្មាធិការ​នាយក​អាណត្តិ​ទី​១(២០១៦-២០១៩)​ចំនួន​២០​នាក់​ ក្នុង​នោះ​ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជាទី​ប្រឹក្សា​ទូរទស្សន៍​ CTN,​ CNC​ និង​ MyTV​ ត្រូវ​បាន​ជ្រើសតាំង​ជា​គណៈនាយក សស​សក ដែលទទួលស្គាល់​ដោយប្រកាសលេខ២៨៩ ព.ម ប្រក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ។​

​លោក​ ហ៊ុយ​ វណ្ណៈ​ ទីប្រឹក្សា​ទូរទស្សន៍​ CTN,​ CNC​ និង​ My​ TV​ ដែល​គេ​ស្គាល់​ថា​ ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​ និង​ជា​មនុស្ស​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សស​យក​)​ មាន​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ និង​ត្រូវជា​កូនប្រុស​ពៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​នោះ​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​មិន​ទាន់​អាច​ដឹង​ជា​មុន​បាន​ថា​ តើ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​សស​សក​)​ដែល​ទើប​បង្កើត​ឡើង​ភ្លាម​ ត្រូវ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ភ្លែត​ និង​មាន​ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ ជា​ប្រធាន​នេះ​ អាច​ជួយ​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​តាម​របៀប​ណា​ និង​បង្កប់​ដោយ​ការ​រើសអើង​ដែរ​ឬ​យ៉ាងណា​នោះ​នៅឡើយ​ ។​

​សរុបសេចក្តី​មក​ ខាង​ចលនា​យុវជន​គ្រប់​ស្រទាប់​ពីលើ​ដល់​ក្រោម​ គឺ​មាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ របស់​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ រីឯ​ខាង​បណ្តាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​ គឺ​មាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(​សស​សក​)​ របស់​ឯកឧត្តម​ ហ៊ុយ​ វណ្ណៈ​ ដើរ​ទន្ទឹម​គ្នា​ទាំង​ព្រម​តែ​ម្តង​ ដើម្បី​ចូលរួម​គាំទ្រ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​បុរស​ខ្លាំង​ជា​អ្នកគ្រប់គ្រង​អំណាច​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.