ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញជនជាតិ​ជប៉ុន​ដែល​បាត់​កង់​នៅ​កម្ពុជា​និង​រក​ឃើញ​វិញ​ ចូល​ជួប​

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​អញ្ជើញលោក​ Shun​ Yanagisawa​ ជា​ជនជាតិ​ជប៉ុន​ដែល​បាត់​កង់​នៅ​កម្ពុជា​ ប៉ុន្តែ​បាន​រក​ឃើញ​វិញ​នោះ​ ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​ទីស្តីការក្រសួង​ព័ត៌មាន​ ។​

​តាម​ប្រភព​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook​ របស់​ក្រសួង​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​ជំនួប​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ​ចំពោះ​លោក​ Shun​ Yanagisawa​ ដែល​បាន​រក​ឃើញ​កង់​វិញ​ ហើយ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​លោក​ Shun​ Yanagisawa​ ដែរ​ថា​ ក្រសួង​ព័ត៌មាន​នឹង​ឲ្យ​មន្ទីរ​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​លោក​បាន​ទៅ​ដល់​ ត្រូវ​រៀបចំ​បាយ​ ទឹក​ និង​ការ​ស្នាក់​នៅ​ជូន​លោក​ដោយ​មិនបាច់​បង់ប្រាក់​ ។​

​លើស​ពី​នេះ​  ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ក៏​បាន​ជូន​ក្រមា​សូត្រ​ និង​ព្រះពុទ្ធប្ប​ដិ​មា​ដល់​លោក​ Shun​ Yanagisawa​ ទុកជា​អនុស្សាវរីយ៍​ផង​ដែរ​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ Shun​ Yanagisawa​ ជា​ជនជាតិ​ជប៉ុន​ បាន​ជិះ​កង់​ធ្វើ​ដំណើរ​ទេសចរណ៍​ឆ្លងកាត់​ច្រើន​ប្រទេស​មក​ហើយៗ​បាន​បន្ត​មក​ដល់​ប្រទេស​កម្ពុជា​ ស្រាប់តែ​កង់​របស់​លោក​ត្រូវ​បាន​បាត់​ ខណៈ​ចត​ទុក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ធ្វើ​ឲ្យ​លោក​សម្រេច​ដាក់​ពាក្យ​បណ្តឹងសុំ​ការ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ និង​បាន​ប្រឹងប្រែង​ស្វែង​តាម​រក​សឹង​គ្រប់​ច្រកល្ហក​នៅ​តាម​ទីកន្លែង​លក់​កង់​ក្នុង​រាជធានី​ភ្នំពេញ​ តែ​រក​មិនឃើញ​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៦​ ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ រក​ឃើញ​ និង​ប្រគល់​ជូន​លោក​វិញ​តែ​ម្តង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.