ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ជប៉ុនទទួលបានដី៤.០០០ហិកតានៅកោះ Okinawa ដែលទាហានអាមេរិកកាន់កាប់អស់៤៤ឆ្នាំ មកវិញ

គេហទំព័រ Time បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា កងកម្លាំងទាហានអាមេរិកដែលបោះទីតាំងឈរជើងអស់រយៈពេល៤៤ឆ្នាំ នៅលើកោះ Okinawa ប្រទេសជប៉ុននោះ បានប្រកាសសម្រេចប្រគល់ដីធ្លីឲ្យទៅរដ្ឋាភិបាលជប៉ុនវិញ ដោយគ្រាន់តែរក្សាទុកនូវកងកម្លាំងយោធាអាមេរិកនៅលើកោះដដែល ។

ទីតាំងដីទំហំប្រមាណ៤.០០០ហិកតា នៃកោះ Okinawa របស់ជប៉ុន ត្រូវបានកាន់កាប់ដោយទាហានអាមេរិកចាប់តាំងពីអំឡុងឆ្នាំ១៩៧២មកទល់សព្វថ្ងៃ ។

ការប្រកាសសម្រេចរបស់កម្លាំងទាហានអាមេរិកដូច្នេះ គឺជាផ្នែកមួយនៃការធ្វើឲ្យកោះ Okinawa របស់ជប៉ុនបានវិលត្រឡប់មករកស្ថានភាពដើមវិញ ៕

13874631_636041339891706_733271323_n

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.