ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩

បុរសខ្លាំងគ្រោងប្ដឹងសមាជិកាព្រឹទ្ធសភាមកពីគណបក្សសម រង្សុី ម្នាក់ ពាក់ព័ន្ធរឿងឃាតកម្មលោក កែម ឡី

សារព័ត៌មាន Fresh News ដែលមានទំនាក់ទំនងពិសេសជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា បុរសខ្លាំងប្រកាសគ្រោងប្ដឹងលោកជំទាវ ថាក់ ឡានី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមកពីគណបក្សសម រង្សុី ពីបទលោកជំទាវរូបនេះចោទប្រកាន់មកលើបុរសខ្លាំងថា បានសម្លាប់លោក កែម ឡី ប្រធានអង្គការអភិវឌ្ឃន៍សង្គម និងជាបញ្ញវន្តសិក្សាស្រាវជ្រាវកិច្ចកសរសង្គមកម្ពុជាដ៏សកម្មមួយរូប ដែលគម្រោងប្ដឹងផ្ដល់ត្រូវបានអះអាងថា កើតឡើងបន្ទាប់ពីលោកជំទាវ ថាក់ ឡានី មានប្រសាសន៍តាម Video Clip ជាសាធារណៈមួយរយៈពេលប្រមាណ០២នាទីថា បុសខ្លាំងជាអ្នកសម្លាប់លោក កែម ឡី ។

យោងតាមមាត្រា១០៤ថ្មីនៃរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា និងតាមសមាសភាពព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ប្រសិនបើបុរសខ្លាំងសម្រេចប្ដឹងប្រឆាំងលោកជំទាវ ថាក់ ឡានី ពីបទព្រហ្មទណ្ឌទៅតុលាការមែននោះ គឺដំណើរការលើកអភ័យឯកសិទ្ធិរបស់លោកជំទាវ ថាក់ ឡានី ដើម្បីបើកផ្លូវឲ្យតុលាការចោទប្រកាន់បើកការសើុបសួរតាមនីតិវិធី អាចប្រព្រឹត្តទៅបានដោយគ្មានឧបសគ្គឡើយ ។

លោកជំទាវ ថាក់ ឡានី អាយុ៦១ឆ្នាំ ជាសមាជិកាគណៈកម្មការទី៣ នៃព្រឹទ្ធសភានីតិកាលទី៣ មកពិគណបក្សសម រង្សុី ប្រចាំមណ្ឌលភូមិភាគ២ ។

ដោយឡែក លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃនៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ខណៈសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់បានភ្លាមៗឈ្មោះ ជួប សម្លាប់ អះអាងថាជាអ្នកបាញ់សម្លាប់លោក កែម ឡី ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.