ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ព័ស្តុតាង​បង្ហាញ​អំពី​លទ្ធផល​ “​ធ្វើ​ហើយ​បាន​គិត​”​ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ រឿង​ដក​-​ដាក់​ តែងតាំង​តំណែង​មន្ត្រី​

​ពិតជា​កម្រ​មាន​ណាស់​នៅ​ក្នុង​ពិភពលោក​ ដែល​នាយក​រដ្ឋមន្ត្រី​ក្នុង​ឋានៈ​មាន​សិទ្ធិ​តែងតាំង​ និង​បញ្ចប់​មុខ​តំណែង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ អាច​ដក​-​ដាក់​មុខ​តំណែង​មន្ត្រី​ភ្លាមៗ​ក្នុង​ពេលវេលា​ថ្ងៃ​តែ​មួយ​ ប៉ុន្តែ​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ គឺ​បាន​ធ្លាប់​កើត​មាន​ជា​ញឹកញាប់​ និង​ជា​ធម្មតា​ទៅ​ហើយ​ តាម​របៀប​ "​ចាត់ការ​តាម​អារម្មណ៍​"​ ឬ​ "​ធ្វើ​ហើយ​បាន​គិត​"​ មិនមែន​របៀប​ "​គិត​ហើយ​បាន​ធ្វើ​"​ នោះ​ទេ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ព្រោះតែ​មានការ​ប៉ះទង្គិច​ទៅ​លើ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ពាក់​ស័ក្តិ​១​ម្នាក់​ ឈ្មោះ​ សូត្រ​ កញ្ញា​ អត្តលេខ​៦៧៩៦៨​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នៅ​រាជធានី​ភ្នំពេញ​នោះ​ លោក​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៦៩៥​ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​សម្រេច​ដកហូត​មុខ​តំណែង​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​យ៉ាង​តក់ក្រហល់​ ដោយ​អនុក្រឹត្យ​លេខ​៧២៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​ ប៉ុន្តែ​ នៅ​ថ្ងៃ​ដដែល​ ដោយ​សំអាង​ថា​ លោក​ផ្កាយ​៣​ប៉ូលិស​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ និង​លោក​ស័ក្តិ​១​ប៉ូលិស​ សូត្រ​ កញ្ញា​ បាន​ផ្សះផ្សា​គ្នា​ទទួលស្គាល់​ និង​កែប្រែ​នូវ​កំហុសឆ្គង​រៀងៗ​ខ្លួន​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​សម្រេច​និរាករណ៍​អនុក្រឹត្យ​ដែល​ដកហូត​តំណែង​លោក​ផ្កាយ​៣​ប៉ូលិស​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ នោះ​វិញ​ ដោយ​អនុក្រឹត្យ​លេខ​៧៣៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​លោក​ឧត្តមសេនីយ៍​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៦៩៥​ អតីត​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល​ និង​នគរបាល​ក្រសួងមហាផ្ទៃ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៧៩៨​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៣(​មុន​ពេល​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​)​ ។​

Mam-Srimvanna-Feed-

​ក្រោយ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល​ និង​នគរបាល​ និង​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​៩៩២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​មន្ត្រីរាជការ​ និង​អ្នកជំនួញ​មួយ​ចំនួន​ក្រៅពី​បានដឹង​ខ្លះៗ​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ (​ត្រូវការ​របាយការណ៍​ណា​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​សម្តេច​បាន​សប្បាយចិត្ត​ និង​មាន​ប្រយោជន៍​)​ គឺ​ហាក់ដូចជា​ពិបាក​យល់​នូវ​ចិត្ត​ពិតប្រាកដ​របស់​សម្តេច​ណាស់​ ពីព្រោះ​ក្នុង​មួយ​ថ្ងៃៗ​ អារម្មណ៍​របស់​សម្តេច​អាច​ "​ប្រែប្រួល​"​ រហូត​ដល់​ទៅ​៣-៤​ដង​ និង​សម្តេច​ក៏​ចេះ​ក្បាច់គុន​ "​ស៊ី​ញ៉េ​នឹង​ដៃ​ លុប​វិញ​នឹង​ជើង​"​ ថែម​ទៀត​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.