ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

អ្នកលេង​ Facebook​ ចង់​ដឹក​ដៃ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សំណង់​ ទៅ​មើល​គុណភាព​សំណង់​យ៉ាប់យ៉ឺន​របស់​ក្រុមហ៊ុន​ Grand​ Phnom​ Penh

​កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ម្នាក់​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ "​កំលោះ​ជនបទ​"​ បាន​ផ្តិត​យក​រូបភាព​អំពី​ការ​សាងសង់​ចាក់​ធ្នឹម​ សសរ​ និង​កាំជណ្តើរ​…​នៃ​សំណង់ផ្ទះ​ល្វែង​ទីក្រុង​រណប​ របស់​ក្រុមហ៊ុន​ ហ្គ្រេ​ន​ ភ្នំពេញ​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ស៊ី​ធី​ (Grand​ Phnom​ Penh​ International​ City)​ ឋិត​នៅ​ផ្លូវ​លេខ​៥៩៨​ ភូមិ​ឃ្មួ​ញ​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បង្ហាញ​នូវ​គុណភាព​សំណង់​ដ៏​អន់​ថយ​ ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ប្រើប្រាស់​រស់នៅ​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង​ (​ស្អុយ​ទាំង​ធ្នឹម​ ស្អុយ​ទាំង​សសរ​ ស្អុយ​ទាំង​កាំជណ្តើរ​…)​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ "​កំលោះ​ជនបទ​"​ នោះ​ បាន​ Post​ នៅ​ក្នុង​ Timeline​ របស់​ខ្លួន​ សំណូមពរ​ចំពោះ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មេត្តា​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​អំពី​គុណភាព​សំណង់ផ្ទះ​ល្វែង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ Grand​ Phnom​ Penh​ International​ City​ ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ ។​

​អ្នកជំនាញ​វិស្វករ​មក​ពី​បរទេស​ម្នាក់​ បាន​និយាយ​យ៉ាង​ខ្លី​ឲ្យ​ដឹង​ថា​ គ្រប់​គុណភាព​សំណង់​ដែល​អន់​ថយ​ គឺ​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​កាស​ និង​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឲ្យ​ក្រសួង​ និង​មន្ត្រី​ជំនាញ​ទទួល​បន្ទុក​ផ្នែក​សំណង់​ពិនិត្យ​គិតគូរ​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ដិត​ដល់​បំផុត​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ យោង​តាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​គគ្រឹកគគ្រេង​នោះ​ គឺ​ក្រុមហ៊ុន​ Grand​ Phnom​ Penh​ International​ City​ ធ្លាប់​បាន​ប្រកាស​ថា​ "​ទីក្រុង​រណប​ ហ្គ្រេ​ន​ ភ្នំពេញ​ មិន​ត្រឹមតែ​មាន​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​ សំណង់​អគារ​ វីឡា​ ផ្ទះល្វែង​ ប៉ុណ្ណោះ​ទេ​ មាន​ទាំង​សួន​ទឹក​លេង​កម្សាន្ត​ថែម​ទៀត​ "​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.