ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ចិន «ប្រដៅ»ជប៉ុនថា មានភាពក្មេងខ្ចី និងហានិភ័យច្រើនក្នុងរឿងសមុទ្រចិនខាងត្បូង

មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក Lu Kang បានថ្លែងថា ប្រទេសជប៉ុនកំពុងប្រឈមទៅនឹងហានិភ័យច្រើន ព្រោះតែភាពក្មេងខ្ចីរបស់ខ្លួននៅក្នុងរឿងវិវាទតំបន់សមុទ្រចិនខាងត្បូង ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះឲ្យដឹងថា ការថ្លែងរបស់លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនដូច្នេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលថា ជប៉ុននឹងធ្វើការជាមួយសហគមន៍អន្ដរជាតិដើម្បីជំរុញចិនឲ្យគោរពតាមច្បាប់អន្ដរជាតិ និងទទួលយកសេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តកម្មអចិន្ដ្រៃយ៍ (Permanent Court of Arbitration) ទីក្រុងឡាអេ ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងដែលវិនិច្ឆ័យឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីលើប្រទេសចិន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ។

ជម្លោះដែនសមុទ្រចិនខាងត្បូងមានការពាក់ព័ន្ធនឹងបណ្ដាប្រទេសសមាជិកអាស៊ាន (ASEAN) ចំនួនពាក់កណ្ដាល ជាអាទិ៍ ៖ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេសុី និងព្រុយណេ អះអាងអំពីសិទ្ធិកាន់កាប់ត្រួតគ្នាជាមួយចិន ។ រីឯ ឥណ្ឌូនេសុី អះអាងអំពីសិទ្ធិនេសាទរបស់ខ្លួនក្នុងដែនតំបន់មានជម្លោះ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.