ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ចិន និងរុស្សុីនឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូង ចំស្ថានការណ៍កំពុងតានតឹង

ក្រសួងការពារជាតិចិនបានប្រកាសឲ្យដឹងថា ចិន និងរុស្សុីនឹងធ្វើសមយុទ្ធយោធារួមគ្នាមួយនៅដែនសមុទ្រចិនខាងត្បូង សំដៅពង្រឹងយុទ្ធសាស្ដ្រការពារដែនទឹក នៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ។

លោកវរសេនីយ៍ Yang Yujun អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះឲ្យដឹងថា សមយុទ្ធយោធានេះ ជាទម្លាប់ធម្មតាដើម្បីពង្រឹងគុណភាពកម្លាំងកងទ័ពរបស់ប្រទេសទាំងពីរ (ចិន-រុស្សុី) ។

សមយុទ្ធយោធារវាងចិន និងរុស្សុីនៅដែនសមុទ្រចិនខាងត្បូងនេះ គឺចំស្ថានការណ៍កំពុងតានតឹង បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្ដរជាតិទីក្រុងឡាអេវិនិច្ឆ័យសេចក្ដីនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅក្នុងសំណុំរឿងវិវាទអធិបតេយ្យដែនសមុទ្រចិនខាងត្បូង សម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីលើប្រទេសចិន ហើយចិនច្រានចោល និងមិនខ្វល់នឹងសេចក្ដីសម្រេចរបស់តុលាការទីក្រុងឡាអេ ខណៈមហាអំណាចអាមេរិកស្នើឲ្យចិនគោរពតាមការសម្រេចរបស់តុលាការ និងច្បាប់អន្ដរជាតិ។

ដោយឡែក បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកសម្រេចរួមគ្នាដាក់ដំឡើងប្រព័ន្ធការពារមីសុីល THAAD នោះ គឺរុស្សុីគ្រោងពង្រាយមីសុីលនៅក្បែរឧបទ្វីបកូរ៉េ និងក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះដែរថា នឹងដំឡើងប្រព័ន្ធការពារមីសុីលនៅតំបន់សមុទ្រចិនខាងត្បូង ។

អ្នកវិភាគយុទ្ធសាស្ដ្រយោធាបានលើកឡើងថា គម្រោងសមយុទ្ធយោធារវាងចិន និងរុស្សុីនៅតំបន់ដែនសមុទ្រចិនខាងត្បូង ដែលចំស្ថានការណ៍តានតឹងដូច្នេះ គឺមានន័យស្មើនឹងការគំរាម និងកំញើញទៅលើមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងបណ្ដាប្រទេសកំពុងមានជម្លេាះជាមួយចិននៅសមុទ្រចិនខាងត្បូង ៕

13884454_635175363311637_156686262_n

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.