ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

អាជ្ញាធរ​ ៖​ ប្រជាពលរដ្ឋ​មិន​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅ​មាន​ចំនួន​ច្រើន​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​ ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅ​មាន​ចំនួន​ច្រើន​នៅឡើយ​ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រសួងមហាផ្ទៃ​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជាង​៨,៦​លាន​សន្លឹក​ លើ​ផែនការ​ដែល​ត្រូវ​ផ្តល់​ជូន​ចំនួន​១០,៩​លាន​នាក់​ នៅ​ចុងឆ្នាំ​២០១៧​ និង​ក្នុង​ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ក្នុង​ន័យ​ដើម្បី​ជំរុញ​ និង​គាំទ្រ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ បាន​ប្រើប្រាស់​សន្លឹក​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ បាន​ចេញ​សេចក្តីណែនាំ​មួយ​លេខ​០១​សណ​ន​ ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ ធ្វើការ​ណែនាំ​ដល់​ឯកឧត្តម​ លោក​ជំទាវ​ប្រធាន​ក្រុមការងារ​តាម​រាជធានី​ ខេត្ត​ យកចិត្តទុកដាក់​ជំរុញ​ ដឹកនាំ​ ត្រួតពិនិត្យ​កិច្ចការ​មួយ​ចំនួន​ មាន​ខ្លឹមសារ​ទាំងស្រុង​ ដូច​ខាងក្រោម​ ៖​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.