ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ក្រមុំប៉ៃលិនម្នាក់បាត់ខ្លួន បង្កការព្រួយបារម្ភដល់ក្រុមគ្រួសារតាមស្វែងរក

នគរបាលរដ្ឋបាលប៉ុស្ដិ៍ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរបស់បុរសម្នាក់នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ អំពីដំណឹងបាត់ខ្លួនកូនស្រីកាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦មិនដឹងទៅទីណា ខណៈទូរស័ព្ទអាចទំនាក់ទំនងបានក្រោយពេលបាត់ខ្លួនភ្លាមៗ ប៉ុន្តែគ្មានការទទួល ។

យោងតាមពាក្យបណ្ដឹងរបស់លោក ណម ពេទ្យ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាឪពុករបស់យុវតីឈ្មោះ ញ៉ម ស្រីណា អាយុ១៦ឆ្នាំ មានមុខរបរជាបុគ្គលិកកាសុីណូសុីសា ឋិតនៅខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃ បានបាត់ខ្លួនកាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ មិនដឹងទៅទីណា ។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមគ្រួសារបានទូរស័ព្ទទៅនាងអាចទំនាក់ទំនងបាន តែគ្មានអ្នកទទួលទេ ទើបក្រោយមកក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងជូនសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ស្វែករកតែម្ដង ។

ក្រុមគ្រួសារបានធ្វើការអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពសក់ព័ន្ធទាំងអស់ មេត្តាជួយស្វែងរកយុវតីឈ្មោះ ញ៉ម ស្រីណា ដូចមានភិនភាគក្នុងរូបថតនេះផង ពីព្រោះខ្លាចនាងចាញ់បោកជនខិលខូចនាំឲ្យឈានទៅប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលបង្កវិប្បដិសារី និងបើកូនស្រីបានដឹងដំណឹងអំពីការព្រួយបារម្ភរបស់ឪពុកម្ដាយ ក្រុមគ្រួសារនេះហើយ សូមកូនស្រីវិលត្រឡប់មកផ្ទះសម្បែងវិញផង ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.