ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សពលោកបណ្ឌិត កែម ឡី បានដង្ហែទៅកាន់លំនៅឋានឯខេត្តតាកែវនៅថ្ងៃនេះ ក្រោមវត្តមានអ្នកចូលរួមដ៏ច្រើនកុះករ

សពលោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម និងជាបញ្ញវន្តសិក្សាស្រាវជ្រាវកិច្ចការសង្គមកម្ពុជាដ៏សកម្ម ដែលបានតម្កល់ទុកគោរពវិញ្ញាណក្ខន្ធនៅរាជធានីភ្នំពេញអស់រយៈពេល១៤ថ្ងៃកន្លងមកហើយនោះ ត្រូវបានដង្ហែទៅកាន់លំនៅឋានឯស្រុកត្រាំកក់ ខេត្តតាកែវ​ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមវត្តមានអ្នកចូលរួមដ៏ច្រើនកុះករ ដោយដក់នូវអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយអាឡោះអាល័យរូប និងតម្លៃវីរភាពរបស់លោកជាពន់ពេករកអ្វីប្រៀបផ្ទឹមគ្មាន ។

តាមគម្រោងដែលបានគ្រោងទុក សពលោកបណ្ឌិត កែម ឡី នឹងត្រូវដង្ហែទៅដល់លំនៅឋានឯស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង១៤រសៀលនាថ្ងៃដដែលនេះ ហើយនឹងត្រូវបញ្ចុះសពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១១ និង៣០នាទីព្រឹក ។

លោកបណ្ឌិត កែម ឡី បានទទួលរងការបាញ់សម្លាប់ពីសំណាក់ឃាតកដ៏ព្រៃផ្សៃនៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយបន្សល់ទុកនូវការសោកស្ដាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោកបណ្ឌិត ក៏ដូចជាការបាត់បង់ធនធានមនុស្សបញ្ញវន្ដដ៏ល្អមួយរូប ក្រោមប្រធានបទ ៖ ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត « Wipe your tears, continue your journey» ដើម្បីលើកឆន្ទៈស្មារតី និងសកម្មភាពបន្តវេនពីលោកបណ្ឌិតសម្រាប់អ្នកជំនាន់ក្រោយ ។

សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានសោយសុខនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.