ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ផ្សារទំនើបទីក្រុង Munich ប្រទេសអាល្លឺម៉ង់ រងការវាយប្រហារដោយខ្មាន់កាំភ្លើងអត្តឃាត សម្លាប់មនុស្ស៩នាក់

ប៉ូលិសទីក្រុង Munich ប្រទេសអាល្លឺម៉ង់បានប្រកាសឲ្យដឹងថា ផ្សារទំនើប Olympia ឋិតក្នុងទីក្រុង Munich រងការវាយប្រហារជាច្រើនគ្រាប់ដោយខ្មាន់កាំភ្លើងអត្តឃាតម្នាក់ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញបណ្ដាលឲ្យមនុស្សចំនួន៩នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាង២០នាក់ទៀត ខណៈខ្មាន់កាំភ្លើងបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងក្រោយពេលសមត្ថកិច្ចប៉ូលិសឡោមព័ទ្ធ ។

ដោយមិនទាន់អាចឆ្លើយបញ្ជាក់អំពីមូលហេតុនៃការវាយប្រហារ ឬមានការជាប់ទាក់ទងនឹងក្រុមភេរវកម្ម ឬយ៉ាងណានោះ អាជ្ញាធរក្រុង Munich បាននិយាយឲ្យដឹងថា ខ្មាន់កាំភ្លើងអត្តឃាតមានសញ្ជាតិ២ គឺអាល្លឺម៉ង់ និងអុីរ៉ាក់ អាយុ១៨ឆ្នាំ រស់នៅទីក្រុង Munich ហើយការសើុបអង្កេតកំពុងបន្តធ្វើ ។

គេហទំព័រ Spiegel បានផ្សព្វផ្សាយឲ្យដឹងថា ក្រោយការវាយប្រហារភ្លាមៗ ក្រុមភេរវកម្ម ISIS បានប្រកាសទទួលស្គាល់ថាជាអំពើរបស់ក្រុមខ្លួន ដោយខ្មាន់កាំភ្លើងបានរស់នៅទីក្រុង Munich អស់រយៈពេលប្រមាណ២ឆ្នាំកន្លងមក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.