ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

យន្ដហោះយោធាប្រភេទ Antonov AN-32 របស់ឥណ្ឌាមួយគ្រឿងបាត់ខ្លួនព្រឹកមិញ

កងទ័ពអាកាសឥណ្ឌា (IAF) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ឲ្យដឹងថា យន្ដហោះដឹកកងកម្លាំង និងសម្ភារៈបរិក្ខារយោធាប្រភេទ Antonov AN-32 របស់ឥណ្ឌាមួយគ្រឿងផ្ទុកមនុស្សចំនួន២៩នាក់ បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដានៅត្រង់ចំណុចលើផ្ទៃឈូងសមុទ្រ Bengal ភាគខាងកើតនៃប្រទេសឥណ្ឌានៅវេលាម៉ោងប្រមាណ០៩ និង១២នាទីព្រឹក នាថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈយន្ដហោះបានហោះហើរចេញពីទីក្រុង Chennai នាវេលាម៉ោង០៨ និង៣០នាទីព្រឹក ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Blair នៅប្រជុំកោះ Andaman ហើយគ្រោងចុះចតនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃដដែល ។

ក្នុងចំណោមមនុស្សទាំង២៩នាក់នៅក្នុងយន្ដហោះយោធាឥណ្ឌាដែលបាត់ខ្លួននោះ មានមន្រ្ដីកងទ័ពអាកាសចំនួន១២នាក់ផងដែរ ។ បច្ចុប្បន្ន ប្រតិបត្តិការស្វែងរកយន្ដហោះយោធាឥណ្ឌាដែលបាត់ខ្លួននេះបានប្រព្រឹត្តឡើងយ៉ាងសកម្ម ។

យន្ដហោះដឹកកងកម្លាំង និងសម្ភារៈបរិក្ខារយោធាប្រភេទ Antonov AN-32 ដែលផលិតនៅប្រទេសរុស្សុីតម្លៃចាប់ពី៦លានដុល្លារ ទៅ១០លានដុល្លារអាមេរិកនោះ ចំនួនជាង១០០គ្រឿង ត្រូវបានកម្លាំងទាហានឥណ្ឌាប្រើប្រាស់សព្វថ្ងៃ ៕

13735188_632602876902219_1574180075_n

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.