ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

រឿង​យួន​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ហើយ​ប្តូរ​ឈ្មោះ​មក​ជា​លំនាំ​ចិន​ និង​ខ្មែរ​ហូរហែ​ នៅ​តែ​ពេញ​និយម​

​ទំនងជា​ដើម្បី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​ក្នុង​ជីវភាព​សង្គម​ខ្មែរ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ទើប​ជនជាតិ​យួន​ច្រើន​នាក់​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដោយ​ព្រះរាជក្រឹត្យ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ពី​ឈ្មោះ​ដើម​ជា​យួន​ មក​លំនាំ​ជា​ឈ្មោះ​ចិន​ ឬ​ខ្មែរ​ជា​ហូរហែ​ ដូច​ជា​ឈ្មោះ​ «កែវ​ តារា​»​ ,​ «​សុខ​ សាន្ត​»​ ,​ «​ទា​ ខា​» និង​ «​លី​ តុង​ហួរ​»​ …​។​ល​។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ដូច​ខាងក្រោម​ ៖

១-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ងៀង​ សាន​មាន​ញិ​ន​ (Nguyen​ San​ Mien​ Nhan)​ អាយុ​៤៥​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤៨​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ ទា​ ខា​ (Tea​ Kha)​ ។​

២-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ បា​គឿ​ង​ (Le​ Ba​ Cuong)​ អាយុ​៣៩​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៤២​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ លី​ តុង​ហួរ​ (Ly​ Tong​ Hour)​ ។​

៣-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ហ៊ី​ន​ ដាង​ ខាវ​ (Huynh​ Dang​ Khoa)​ អាយុ​២៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៥៩៤​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ សុខ​ សាន្ត​ (Sok​ San)​ ។​

៤-​បុរស​ជនជាតិ​យួន​ឈ្មោះ​ ឡេ​ ឌិ​ញ​ប៊ូ​ (Le​ Dinh​ Buu)​ អាយុ​៥៨​ឆ្នាំ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៧៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ កែវ​ តារា​ (Keo​ Dara)​ ។​

​ដូច្នេះ​ ជនជាតិ​យួន​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​ហើយ​នោះ​ គឺ​កំពុង​ពេញ​និយម​ក្នុង​ការ​ប្តូរ​ឈ្មោះ​ដើម​ជា​យួន​ ទៅ​ជា​ឈ្មោះ​មាន​លំនាំ​ជា​ចិន​ និង​លំនាំ​ខ្មែរ​ជា​ហូរហែ​ ៕​

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.