ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

លង់​ស្នេហ៍​តាម​ Facebook​ ណាត់គ្នា​ឡើង​សណ្ឋាគារ​ក្រេបទឹក​ឃ្មុំ​ បែរជា​ជួប​ទឹកខ្មេះ​ ត្រូវ​ប្រុស​ចិត្ត​អប្រិយ​ចងដៃ​ចងជើង​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន​

​នារី​ម្នាក់​បាន​លង់​ស្នេហ៍​ជាមួយ​បុរស​ហេងស៊យ​តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ តាម​រយៈ​ការ​ណែនាំ​របស់​មិត្ត​ស្រី​ខ្លួន​ជា​ប្រភេទ​ទ្រុស្តមិត្ត​ ក៏​ណាត់គ្នា​ឡើង​សណ្ឋាគារ​ដើម្បី​ក្រេបទឹក​ឃ្មុំ​ជាមួយនឹង​ការ​សន្យា​របស់​ប្រុ​សេ្ន​ហ៍​ថា​ នឹង​ផ្តល់​ប្រាក់​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្តែ​ជា​អកុសល​ ត្រូវ​ប្រុស​ចិត្ត​អប្រិយ​ និង​ទ្រុស្តមិត្ត​របស់​ខ្លួន​ចំនួន​៤-៥​នាក់​សមគំនិត​គ្នា​ចាប់​បិទ​មាត់​ចងដៃ​ចងជើង​ដោះ​យក​គ្រឿងអលង្ការ​ ទូរស័ព្ទ​ និង​ប្រាក់​កាស​មួយ​ចំនួន​ទៀត​អស់ពី​ខ្លួន​ និង​បង្ខាំង​ក្នុង​បន្ទប់​សណ្ឋាគារ​អស់​មួយ​យប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​សុំ​ការ​អន្តរាគមន៍​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​ដែល​លង់​ស្នេហ៍​តាម​ Facebook​ ចាញ់ល្បិច​កល​របស់​មិត្តភក្តិ​ស្រី​នាង​ រហូត​ត្រូវ​បាន​ក្រុម​ទ្រុស្តមិត្ត​ចាប់​បង្ខាំង​ និង​ដោះ​យក​គ្រឿងអលង្ការ​ ទូរស័ព្ទ​ និង​ប្រាក់​កាស​អស់ពី​ខ្លួន​ពេល​ឡើង​សណ្ឋាគារ​តាម​ការ​ណាត់​ជា​ថ្នូរ​នឹង​ការ​សន្យា​ផ្តល់​ប្រាក់​១០០​ដុល្លារ​អា​មេ​រិ​ក​ផង​នោះ​ ត្រូវ​បាន​រក​ឃើញ​ទាំង​ជាប់​ចំណង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ស​ ឋិត​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​អូរ​ឫស្សី​ទី​៤​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ខណៈ​ជនសង្ស័យ​ជា​បុរស​ម្នាក់​ និង​ត្រូវជា​ប្រុស​ស្នេហ៍​របស់​នាង​ក៏​ត្រូវ​ចាប់ខ្លួន​បាន​យក​មក​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​ ។​

​នេះ​គឺជា​មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សេពគប់​មិត្ត​ និង​មុន​ផ្តល់​ទំនុកចិត្ត​ទៅ​លើ​អ្នក​ដទៃ​ ក្រៅពី​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​សាច់ញាតិ​ ៕​

Facebook-love

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.