ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រុម Hackers លួច​យកប្រាក់​អស់ ២,៥​លាន​ដុល្លារ ពី​ទូ​ATM នៃ​ធនាគារ First Commercial Bank

កាលពី​រាត្រី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ ក្រុម Hackers ចំនួន​៣​នាក់ បាន​លួច​យកប្រាក់​ពី​ទូ ATM នៃ​ធនាគារ First Commercial Bank អស់​ចំនួន​២,៥​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​អាជ្ញាធរ​តៃវ៉ាន់​ចាប់ខ្លួនបាន ។​នេះ​បើតាម​ការផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​ទូរទស្សន៍ BBC ។​

​សមត្ថកិច្ច​ប៉ូលិស​បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ទាំងនោះ​មកពី​អឺរ៉ុប​ខាងលិច និង​រុស្ស៊ី បាន​ប្រើប្រាស់ Sorfware ដែល​អាច​បញ្ជា​ទៅលើ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ និ​អាច Hack យកប្រាក់​អស់​ជាច្រើន​ពី​ទូ ATM នៃ​ធនាគារ First Commercial Bank ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​បុរស​៣​នាក់​ដែល​ចាប់ខ្លួនបាន​នៅ​រដ្ឋធានី​តៃប៉ិ និង​ភាគ​ឥ្ឍ​សាន​កោះ​តៃវ៉ាន់​នោះ គឺមាន​បក្ខពួក​ក្រុម​នេះ​ចំនួន​១៣​នាក់​ទៀត បាន​ភៀសខ្លួន​ចាកចេញ​ពី​តៃវ៉ាន់​ផុត​ទៅហើយ​៕​

Hacker-atm

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.