ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កម្មករ​រោងចក្រ​ Isound​ Cable​ ធ្វើ​កូដកម្ម​ ព្រោះតែ​ថៅកែ​រើសអើង​សហជីព​ និង​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ខុសច្បាប់​

​គិត​មក​ដល់​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ កម្មករ​ កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​អគ្គិសនី​ និង​អេ​ឡិច​ត្រូ​និ​ច​ អាយ​សោ​ន​ ខេ​ប៊​ល​ ខេ​ម​បូ​ ខូ​អិ​ល​ធី​ឌី​ (Isound​ Cable​ Cambo​ Co.,​ Ltd.)​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​រំដួល​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ប្រមាណ​៨០​ភាគរយ​នៃ​ចំនួន​កម្មករ​ និយោជិត​សរុប​ប្រមាណ​១.០០០​នាក់​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បំពេញការងារ​ចំនួន​៤​ថ្ងៃ​ហើយ​ ដើម្បី​ទាមទារ​ឲ្យ​និយោជក​រោងចក្រ​(​ថៅកែ​)​ ដោះស្រាយ​អនុវត្តន៍​នូវ​លក្ខខណ្ឌ​ការងារ​ច្រើន​ចំណុច​ ព្រមទាំង​ទាមទារ​ឲ្យ​និយោជក​រោងចក្រ​ទទួលយក​លោក​ តាត់​ គឹ​ម​ឆេ​ង​ ជា​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ ដែល​និយោជក​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់​ បាន​ចូល​បម្រើ​ការងារ​វិញ​ ។​

​កម្មករ​ កម្មការិនី​ដែល​ជា​កូដ​ករ​បាន​និយាយ​ពេញៗ​មាត់​ឲ្យ​ដឹង​ថា​ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​ អាយ​សោ​ន​ ខេ​ប៊​ល​ ខេ​ម​បូ​ ខូ​អិ​ល​ធី​ឌី​ មាន​សភាព​អន់​ថយ​ខ្លាំង​ណាស់​ រហូត​ដល់​និយោជក​រោងចក្រ​បញ្ឈប់​ការងារ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ឈ្មោះ​ តាត់​ គឹ​ម​ឆេ​ង​ ទាំង​បំពាន​ច្បាប់​ ពោរពេញ​ដោយ​ការ​រើសអើង​សហជីព​ និង​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មការិនី​ម្នាក់​ឈ្មោះ​ ទ​ន​ សុ​ភ័​ណ្ឌ​ អត្តលេខ​១៦០៨​ ដែល​រងគ្រោះថ្នាក់​ការងារ​បាត់បង់​ជីវិត​ទៀត​ផង​…​ ។​ល​។​

​ក្រុម​កូដ​ករ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ខាង​ភាគី​និយោជក​រោងចក្រ​មិន​ទាន់​ចេញ​មុខ​មក​ដោះស្រាយ​ទៅ​នឹង​សំណើ​ទាមទារ​របស់​កម្មករ​ និយោជិត​នៅឡើយ​ទេ​ ខណៈ​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​ហាក់​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទាល់តែ​សោះ​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ភាគី​និយោជក​រោងចក្រ​ ដើម្បី​ស្វែងរក​យុត្តិធម៌​អំពី​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ​ កម្មការិនី​ ។​

​ក្រុមហ៊ុន​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​អគ្គិសនី​ និង​អេ​ឡិច​ត្រូ​និ​ច​ អាយ​សោ​ន​ ខេ​ប៊​ល​ ខេ​ម​បូ​ ខូ​អិ​ល​ធី​ឌី​ (Isound​ Cable​ Cambo​ Co.,​ Ltd.)​ ដែល​មាន​ជនបរទេស​ឈ្មោះ​ Ha​ Chang​ Ho​ ជា​តំណាង​ក្រុមហ៊ុន​ ត្រូវ​បាន​គេ​ដឹង​ថា​ គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច​ឲ្យ​ក្រុមហ៊ុន​ LG​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.