ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

បាក់​ឌុ​ប​ឆ្នាំ​២០១៦​ មាន​បេក្ខជន​ប្រឡង​៩៣.៧៥២​នាក់​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​(​ហៅ​កាត់​ថា​ប្រឡង​បាក់​ឌុ​ប​)​ ឆ្នាំ​២០១៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​ មាន​រយៈពេល​ត្រឹម​០២​ថ្ងៃ​គត់​ និង​កាត់​បន្ថយ​ពី​១០​មុខ​វិជ្ជា​មក​នៅ​ត្រឹម​០៧​មុខ​វិជ្ជា​ ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​៩៣.៧៥២​នាក់​ មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៧​មណ្ឌល​ ចែក​ចេញ​ជា​៣.៧៨១​បន្ទប់​ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​យោង​តាម​លិខិត​លេខ​៣៦៦៣​ អយក​.​ម​ច​ទ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ជម្រាប​មក​លោក​ លោកស្រី​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ រាជធានី​ខេត្ត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ វិញ្ញាសា​ប្រឡង​នៃ​មុខ​វិជ្ជា​ជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រ​ឡ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​កំណត់​ ៖​ ១-​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ គឺ​ប្រវត្តិវិទ្យា​(​ជ្រើស​ចេញពី​ចំណោម​មុខ​វិជ្ជាភូមិ​វិទ្យា​,​ ប្រវត្តិវិទ្យា​,​ សីលធម៌​-​ពលរដ្ឋ​វិជ្ជា​ និង​ផែនដី​ និង​បរិស្ថានវិទ្យា​)​ និង​២-​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ គឺ​ ផែនដី​ និង​បរិស្ថានវិទ្យា​(​ជ្រើស​ចេញពី​ចំណោម​មុខ​វិជ្ជា​ រូបវិទ្យា​,​ គីមីវិទ្យា​,​ ជីវវិទ្យា​ និង​ផែនដី​ និង​បរិស្ថានវិទ្យា​)​ ។​

​ដោយឡែក​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ដែរ​ថា​ ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ចូលរួម​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦​ ចាប់ពី​ថ្ងៃ​សុក្រ​ ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​តទៅ​ ដោយសារ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​សង្កេតការណ៍​បាន​ចុះ​ឈ្មោះ​ចំនួន​៦.១៧១​នាក់​រួច​ហើយ​ គឺជា​ចំនួន​លើស​ពី​តម្រូវការ​ ។​

​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៃ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ និង​នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.