ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ពាណិជ្ជករ​ចិន​ម្នាក់​ត្រូវ​តុលាការ​អា​មេ​រិ​ក​កាត់ទោស​ពី​បទ​លួច​ព័ត៌មាន​សម្ងាត់​យោធា​

​កាលពី​ពុធ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ តុលាការ​ Los​ Angeles​ សហរដ្ឋអាមេរិក​ បាន​បើក​សវនាការ​ផ្តន្ទាទោស​ទៅ​លើ​ជនជាប់ចោទ​ជា​ពាណិជ្ជករ​ចិន​ម្នាក់​ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​១០​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​លួច​ព័ត៌មាន​សម្ងាត់​យោធា​របស់​សហរដ្ឋអាមេរិក​ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ម្នីម្នា​បដិសេធ​ថា​ មិន​ជាប់​ទាក់ទង​នឹង​ករណី​លួច​ព័ត៌មាន​សម្ងាត់​យោធា​បរទេស​នេះ​ទេ​ ។​

​ពាណិជ្ជករ​ចិន​ឈ្មោះ​ Su​ Bin​ អាយុ​៥១​ឆ្នាំ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​កា​ណា​ដា​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​នោះ​ បាន​សារភាព​ថា​ បាន​សហការ​ជាមួយ​ក្រុម​ Hacker​ របស់​ចិន​ ដើម្បី​លួច​ចូល​មើល​ទិន្នន័យ​ស្ថាប័ន​ការពារ​ជាតិ​អា​មេ​រិ​ក​ ចន្លោះ​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០១៤​ ជា​ពិសេស​ចង់បាន​ទិន្នន័យ​អំពី​យន្តហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​ធុន​ F-22​ និង​ F-35​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed​ Martin​ និង​យន្តហោះ​ដឹក​ជញ្ជូន​សម្ភារៈ​បរិក្ខារ​យោធា​ធុន​ C-17​ ផលិត​ដោយ​ក្រុមហ៊ុន​ Boeing​ ។​

​លោក​ John​ Carlin​ អគ្គ​រដ្ឋ​អាជ្ញា​ បាន​ថ្លែងការណ៍​ថា​ តុលាការ​កាត់ទោស​លោក​ Su​ Bin​ គឺជា​ការ​ផ្តន្ទាទោស​ទៅ​តាម​ចម្លើយ​សារភាព​ក្នុង​ការ​រួមគំនិត​ជាមួយ​ក្រុម​ Hacker​ មក​ពី​កងទ័ពអាកាស​រំដោះប្រជាជន​ចិន​ ដើម្បី​លួច​ចូល​មើល​ និង​យក​ទិន្នន័យ​ព័ត៌មាន​យោធា​អា​មេ​រិ​កដោយ​ខុសច្បាប់​ ៕​

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.