ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

យួន​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​លំនាំ​ខ្មែរ​វិញ​ជា​ហូរហែ​ ដូច​ជា​ “​សុខ​ សាន្ត​”​ ឬ​ “​កែវ​ តារា​”

​ជនជាតិ​យួន​ជា​ច្រើន​នាក់​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួច​ហើយ​ តាម​ការ​កត់សម្គាល់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គឺ​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ពី​ឈ្មោះ​ដើម​ជា​យួន​ មក​លំនាំ​ឈ្មោះ​ខ្មែរ​ជា​ហូរហែ​ ដើម្បី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​ក្នុង​ជីវភាព​សង្គម​ខ្មែរ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នេះ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​បុរស​ជនជាតិ​យួន​ម្នាក់​ឈ្មោះ​ ឡេ​ ឌិ​ញ​ប៊ូ​ (Le​ Dinh​ Buu)​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៧៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ កែវ​ តារា​ (Keo​ Dara)​ ។​

​មាន​បុរស​ជនជាតិ​យួន​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ី​ន​ ដាង​ ខាវ​ (Huynh​ Dang​ Khoa)​ អាយុ​២៨​ឆ្នាំ​ កើត​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ តាម​សញ្ជាតូបនីយកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៥៩៤​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដោយ​ប្តូរ​ឈ្មោះ​ទៅ​ជា​ សុខ​ សាន្ត​ (Sok​ San)​ វិញ​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.