ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០២០

Page​ សព​លោក​ កែម​ ឡី​ ៖​ ជូត​ទឹកភ្នែក​របស់​អ្នក​ រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​

​ក្រោយ​មរណភាព​របស់​លោក​ កែម​ ឡី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​បញ្ញវន្ត​បណ្តុះ​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ដ៏​សកម្ម​ម្នាក់​ក្នុង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ដ៏​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ប្រមាណ​រយៈពេល​៤​ម៉ោង​រួច​មក​ Admin​ Page​ របស់​លោក​ កែម​ ឡី​ មានឈ្មោះ​ថា​ "Kem​ Ley"​ បាន​ Post​ នូវ​រូបភាព​សព​លោក​ កែម​ ឡី​ និង​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ ៖​ ជូន​ទឹកភ្នែក​របស់​អ្នក​ រួច​បន្តដំណើរ​ទៅ​មុខ​ទៀត​ "Wipe​ your​ tears,​ continue​ your​ journey"​ បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​មានការ​ក្តុកក្តួល​ក្នុង​ចិត្ត​ និង​សោកស្តាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​វត្តមាន​លោក​ កែម​ ឡី​ ដែល​ធ្លាប់​បណ្តុះបណ្តាល​នូវ​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​ជា​ច្រើន​ដល់​ពួក​គេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ មុន​ពេល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ដ៏​ព្រៃផ្សៃ​នា​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ លោក​ កែម​ ឡី​ បាន​និពន្ធ​អត្ថបទ​ចុង​ក្រោយ​របស់​ខ្លួន​មួយ​ Post​ ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ កាលពី​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ មាន​ចំណងជើង​ថា​ "​រឿង​កំប្លែង​ទី​១៩​ ៖​ សួនសត្វ​សាហាវ​"​ ហើយ​អត្ថបទ​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​ Facebook​ ដែល​ជា​ Fan​ Page​ របស់​លោក​ កែម​ ឡី​ ។​

​ឥឡូវនេះ​ លោក​ កែម​ ឡី​ លែង​មានឱកាស​បណ្តុះបណ្តាល​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ទៀត​ហើយ​ គឺ​មាន​តែ​បន្សល់​ទុក​នូវ​ដំបូន្មាន​ និង​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​លោក​ក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ ខណៈ​វិញ្ញាណក្ខន្ធ​របស់​លោក​ កែម​ ឡី​ ក៏​បាន​សោយសុខ​នៅ​ឋាន​សុគតិភព​រៀង​រហូត​ផង​ដែរ​ ៕​

 

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.